ឧត្តរមានជ័យ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី កម្លាំងជំនាញ របស់ការិយាល័យ ព្រហ្ម ទណ្ឌកំរិតធ្ងន់ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ លឹម សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបុរីរដ្ឋបាល សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ មានករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើ ប្រាស់អាវុធ (កាំបិត)។ដែលបង្ក ឡើងដោយជនសង្ស័យ ឈ្មោះតុន ភេទប្រុស អាយុប្រហែល២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ដែលបានធ្វើ សកម្មភាពយកកាំបិតកាប់ទៅលើ ជនរងគ្រោះត្រូវចំ កែងដៃឆ្វេង និងខ្នងផ្នែកខាងក្រោយ បណ្ដាលឲ្យរងរបួស ដាច់សរសៃពួរកែងដៃ។
មូលហេតុ ដោយសារតែជនរងគ្រោះ បានលួច ទាក់ទងផ្ញើសារតាមទូរស័ព្ទដៃ ជាមួយស្រីផ្សេង ដែលធ្វើឲ្យនារីជាសង្សារ (ត្រូវជាប្អូនជនសង្ស័យ) ខូចចិត្តបានអារកដៃខ្លួន ធ្វើអោយជនសង្ស័យខឹង ហើយបានមកកាប់ ទៅលើជន រងគ្រោះចំនួន មួយកាំបិត នៅ នឹងមុខផ្ទះរបស់ជនរងគ្រោះ តែម្ដង។
នៅថ្ងៃទី១០ ខែមករាឆ្នាំ ២០១៩ វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ នៅចំណុច មុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ករណីខាងលើនេះការិយាល័យជំនាញបានស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមនិតីវិធីច្បាប់៕