ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌបានឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ លុច្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។
វត្ថុតាងចាប់យករួមមានៈក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់មួយចំនួន, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕