ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ពិរុទ្ធជន​ម្នាក់​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២(​ម​២)

14-January-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ លោក​ អ៊ឹម​ វណ្ណៈ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ពិរុទ្ធជន​ម្នាក់​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២(​ម​២)​ កាលពី​ថ្ងៃ​ទ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៩​។​

​យោង​តាម​ដីកា​ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ ពិរុទ្ធជន​ឈ្មោះ​ ជួង​ ចាន់​នី​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​១២៦​ ផ្លូវ​លេខ​៤៧២​ សង្កាត់​ទួល​ទំពូង​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ពី​បទៈ​ បើកបរ​ដោយ​ធ្វេសប្រហែស​បណ្តែតបណ្តោយ​ឱ្យ​របួស​ដល់​អ្នក​ដទៃ​ តាម​បញ្ញត្តិ​មាត្រា​ ៨៣​ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​។​

​លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ពិរុទ្ធជន​ខាងលើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​០៥​ កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៧​នឹង​៣០​នាទី​ ត្រង់​ចំណុច​ស្តុ​ប​ចូល​វិមាន​សុភមង្គល​ ផ្លូវ​២១៧​ សង្កាត់​ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ មនុស្ស​រង​របួសធ្ងន់​ម្នាក់​។​ មូលហេតុ​៖​រថយន្ត​បត់​ស្តាំ​ធ្វេសប្រហែស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ៕

ចំនួនអ្នកទស្សនា

    20594297

  • ថ្ងៃនេះ6861
  • ម្សិលមិញ11441
  • សប្តាហ៍នេះ36691
  • ខែនេះ151841
  • ឆ្នាំនេះ151841
  • សរុប20594297