ភ្នំពេញ៖ ដើម្បីរក្សាបានសន្តិសុខក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ដើម្បីបង្ការ បង្ក្រាប និងងាយស្រួលក្តាប់បានបទល្មើសនានា ដោយអនុវត្តតាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងធ្វើរដ្ឋបាល
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៦ព្រឹក នៅចំណុចផ្លូវលំ ក្រុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកអធិការបន្តថាក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ (ស្រី ០៤នាក់)។
វត្ថុតាងដកហូតរួមមានៈ កាំភ្លើងខ្យល់ ០១ដើម គ្រាប់កាំកង់មួយប្រអប់, ក្រាមពណ៌សថ្លាចំនួន ១៧កញ្ចប់ (១៦កញ្ចប់តូច និង០១កញ្ចប់ធំ), ម៉ូតូចំនួន ០៤គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HI-9206, ម៉ាកធូដេ ពណ៌ស គ្មានស្លាកលេខ,ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-5742 និងម៉ាកស្មាសវី ពណ៌ខ្មៅ-ស ពាក់ស្លាកលេខ កណ្តាល 1T-0045, ទូហ្គេមបាញ់ត្រីចំនួន ០២គ្រឿង, ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ស្លាកលេខម៉ូតូ ០១សន្លឹក លេខ ភ្នំពេញ 1BM-3084, កង់ស្ព័រម៉ូតូ០៤កង់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕