កម្លាំង​នគរបាល​ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ ចាប់​ឃុំឃាំង​ និង​បង្ខាំង​ដោយ​ខុសច្បាប់​

15-January-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ ចាប់​ឃុំឃាំង​ និង​បង្ខាំង​ដោយ​ខុសច្បាប់​ (​ចាប់​ឃាត់ខ្លួន​ជន​រង​គ្រោះ​មិន​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ ដើម្បី​ទារ​លុយ​ថ្លៃ​ព្យាបាល​វះកាត់​តម្លៃ​ចំនួន​ ២.០០០$​ ពីរ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​)​ នៅ​ក្នុង​មន្ទីរពេទ្យ​ វិច​តូ​រៀ​ ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៣០​នាទី​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ វង្ស​ ប៊ុ​ន​វិសុទ្ធ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រុម​ប្រតិបត្តិការ​ដឹកនាំ​ដោយ​លោក​ ឯក​ ឃុន​ដឿ​ន​ អភិបាល​ខណ្ឌទួលគោក​ និង​លោក​វរសេនីយ៍ទោ​ សុខ​ ហេង​ អធិការ​នគរបាល​ខណ្ឌទួលគោក​ បាន​ត្រួតពិនិត្យ​ ទីតាំង​ទាំងមូល​នៃ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​ តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​ភឿន​ មួយ​ហ៊ា​ង​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៩​ ពាក់ព័ន្ធ​បទ​ចាប់​ឃុំឃាំង​ និង​បង្ខាំង​ដោយ​ខុសច្បាប់​ (​ចាប់​ឃាត់ខ្លួន​ជន​រង​គ្រោះ​មិន​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ ដើម្បី​ទារ​ លុយ​ថ្លៃ​ព្យាបាល​វះកាត់​តំលៃ​ចំនួន​ ២.០០០$​ ពីរ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​)​ កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៩​និង​១០​នាទី​ នៅ​ចំណុច​ក្នុង​មន្ទីរពេទ្យ​ វ៉ិ​ច​ តូ​រៀ​ ដែល​មាន​ទីតាំង​អាគារ​ លេខ​៦១A​ ផ្លូវ​លេខ​៣១៥​ ក្រុម​ទី​២៧​ ភូមិ​៦​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​យោង​តាម​លោក​វរសេនីយ៍ទោ​ សុខ​ ហេង​ អធិការ​នគរបាល​ខណ្ឌ​ទួល​គោ​គ​ បានឱ្យ​ដឹង​ថា​ក្នុង​ការ​ត្រួតពិនិត្យ​ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជា​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ LI​ ZHI​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ចំណែក​បុគ្គលិក​ផ្សេង​ទៀត​មិន​ពាក់ព័ន្ធ​ក្រុម​ប្រតិបត្តិការ​យើង​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​

​ជនសង្ស័យ​ឈ្មោះ​ LI​ ZHI​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ G​ 36241983​ ចុះ​ថ្ងៃ​ទី​១៤-JUL-២០០៩​ ផ្ដល់​នៅ​ប្រទេស​ចិន​ មុខរបរ​ បុគ្គលិក​ ផ្នែក​គិតលុយ​របស់​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​លេខ​៣១៥​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​មាន​៖​លិខិតឆ្លងដែន​លេខ​មួយ​ក្បាល​លេខ​ G​ 36241983​ ចុះ​ថ្ងៃ​ទី​១៤-JUL​ -២០០៩​ ផ្ដល់​នៅ​ប្រទេស​ចិន​ VISA​ ចូល​ថ្ងៃ​៣០-១១-២០១៨​ ,​ VISA​ ចេញ​ថ្ងៃ​ទី​២១-០១-២០១៩​ និង​ប័ណ្ណ​ការងារ​សំរាប់​ជនបរទេស​ឈ្មោះ​ LI​ ZHI​ ចំនួន​០១​សន្លឹក​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ភឿន​ មួយ​ហ៊ា​ង​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​ក្រឡុក​ស្រា​នៅ​ហាង​ភ្នំពេញ​ហៀ​ តុ​ន​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​

​ភស្ដុ​តាង​ទទួល​មាន​៖​ វិ​ក័យ​ប​ត្រ​ជា​អក្សរ​ចិន​មាន​សរសេរ​តម្លៃ​២.០០០$​ (​ពីរ​ពាន់​ដុល្លារ​)​ ចំនួន​មួយ​ច្បាប់​ និង​ឯកសារ​ពិនិត្យ​ជំងឺ​មួយ​ចំនួន​(​ទទួល​ពី​ជន​រង​គ្រោះ​ឈ្មោះ​ ភឿន​ មួយ​ហ៊ា​ង​)​។​

​លោក​អធិការ​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៨​និង​៣០​នាទី​ព្រឹក​ ជន​រង​គ្រោះ​ឈ្មោះ​ ភឿន​ មួយ​ហ៊ា​ង​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នឹង​ម្ដាយ​ បាន​ទៅ​ពិនិត្យ​ជំងឺ​ហើម​ទ្វារមាស​ខាងក្រៅ​ (​រោគ​ស្ត្រី​)​ នៅ​ម​នី្ទ​រ​ពេទ្យ​វ៉ិ​ច​តូ​រៀ​ ដែល​ជន​រង​គ្រោះ​បាន​ណាត់​តាម​បណ្តាញ​សង្គម​ Facebook​ Page​ របស់​ម​នី្ទ​រ​ពេទ្យ​រ៉ិ​ច​តូ​រៀ​ រយៈពេល​ពីរ​ថ្ងៃមុន​ លុះ​ពេល​ជន​គ្រោះ​និង​ម្តាយ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ជាវ​ ផា​រី​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ បាន​មក​ដល់​ម​នី្ទ​រ​ពេទ្យ​វ៉ិ​ច​តូ​រៀ​ ខាង​បុគ្គលិក​ម​នី្ទ​រ​ពេទ្យ​ បាន​នាំ​ជន​រង​គ្រោះ​ ទៅ​ពិនិត្យ​រោគ​ស្ត្រី​ តែ​ខាង​ម​នី្ទ​រ​ពេទ្យ​តំរូវ​អោយ​ជន​រង​គ្រោះ​ បង់ថ្លៃ​សេវា​ពិនិត្យ​ ចំនួន​៥៦$​ (​ហាសិប​ប្រាំមួយ​ដុល្លារ​សហរដ្ឋអាមេរិក​)​ ក្រោយ​ពី​ជន​រង​គ្រោះ​បាន​បង់ថ្លៃ​សេវា​រួច​ ក្រុម​គ្រូពេទ្យ​បាន​និយាយ​ជាមួយ​ជន​រង​គ្រោះ​ និង​ម្តាយ​ថា​ ជំងឺ​របស់​ជន​រង​គ្រោះ​មាន​ច្រើន​មុខ​ (​កាមរោគ​,​ ដក់​ទឹកដៃ​ស្បូន​,​ សេ​មាន់​,​ និង​ដុំ​គីស​)​ ដំណាក់កាល​ចុង​ក្រោយ​ ត្រូវ​តែ​វះកាត់​ បើ​មិន​វះកាត់​ទេ​ជន​រង​គ្រោះ​នឹង​ត្រូវ​ស្លាប់​ ក្រោយ​ពី​ស្តាប់​គ្រូពេទ្យ​ពន្យល់​រួច​ ជន​រង​គ្រោះ​និង​ម្តាយ​ពុំ​មាន​លទ្ធភាព​វះកាត់​ទេ​ ក៏​សុំ​គ្រូពេទ្យ​ចេញ​មក​ផ្ទះ​វិញ​ ប៉ុន្តែ​ក្រុម​ពេទ្យ​០៤​នាក់​ស្រី​ (​ស្រី​ទាំងអស់​)​ បាន​ព្យាយាម​អោយ​ជន​គ្រោះ​និង​ម្តាយ​ជ្រើសរើស​តំលៃ​វះកាត់​ មាន​តំលៃ​២៨០$​ (​ពីរ​រយ​ប៉ែតសិប​ដុ​លា្ល​រ​),​ ៤៥០$​ (​បួន​រយ​ហាសិប​ដុល្លារ​)​ និង​៧០០$​ (​ប្រាំពីរ​រយ​ដុល្លារ​)​ ក្នុង​ពេល​ដំណាលគ្នា​នេះ​ដែរ​ ខាង​ក្រុម​គ្រូពេទ្យ​ ក៏​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​វះកាត់​នៅ​ក្នុង​បន្ទប់​ជាន់​ទី​២​ ពេល​នោះ​ម្តាយ​ជន​រង​គ្រោះ​ បាន​ជ្រើសរើស​តំលៃ​វះកាត់​ ២៨០$​ (​ពីរ​រយ​ប៉ែតសិប​ដុល្លារ​)​ ក្នុង​ពេល​វះកាត់​គ្រូពេទ្យ​ជនជាតិ​ចិន​ស្រី​ម្នាក់​ និង​មាន​អ្នកបកប្រែ​ស្រី​ចំនួន​ពីរ​នាក់​ បាន​ចាប់​ម្តាយ​ជន​រង​គ្រោះ​អោយ​ចេញពី​បន្ទប់វះកាត់​របស់​ជន​រង​គ្រោះ​ រួច​ចាប់បង្ខំ​អោយ​ជន​រង​គ្រោះ​ផិ្ត​ត​មេដៃ​លើ​ក្រដាស​ ដែល​សរសេរ​ជា​អក្សរ​ចិន​ ទាំង​ជន​រង​គ្រោះ​វិលមុខ​ឈឺចាប់​ខ្លាំង​កំពុង​តែ​វះកាត់​ ក្រោយមក​ជន​រង​គ្រោះ​ក៏​អស់កម្លាំង​ ក៏​សន្លប់​បាត់បង់​ស្មារតី​ទៅ​ ចំណែក​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ​ ជាវ​ ផា​រី​ បាន​ព្យាយាម​សុំ​អង្វរ​ក្រុម​គ្រូពេទ្យ​ថា​ខ្លួន​ ពុំ​មាន​លទ្ធភាព​បង់លុយ​គ្រប់​ចំនួន​២០០០$​ (​ពីរ​ពាន់​ដុល្លារ​)​ទេ​ មាន​លុយ​បង់អោ​យម​នី្ទ​រ​ពេទ្យ​តែ​ ចំនួន​៦០០$​ (​ប្រាំមួយ​រយ​ដុល្លារ​)​ រួច​ហើយ​ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ​ LI​ ZHI​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ចិន​ ជា​បុគ្គលិក​ ផ្នែក​គិតលុយ​របស់​មន្ទីរពេទ្យ​ មិន​អោយ​ជន​គ្រោះ​និង​ម្តាយ​ចេញ​ទៅ​ផ្ទះ​វិញ​ទេ​ ព្រមទាំង​ទាញ​ទា្វរ​ចាក់​ច្រ​វ៉ា​ក់​មិន​អោយ​ជន​រង​គ្រោះ​ចេញ​មក​វិញ​ ភ្លាម​នោះ​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​ស្រែក​អោយ​អ្នក​នៅ​ខាងក្រៅ​ជួយ​ លុះ​មួយ​សន្ទះ​ក្រោយមក​ ក៏​ស្រាប់តែ​មាន​កម្លាំង​សមត្ថកិច្ច​ និង​អ្នកកាសែត​បាន​ចុះ​មក​កន្លែង​កើតហេតុ​ និង​ថត​សកម្មភាព​និង​ Live​ ផ្ទាល់​ តាម​បណ្ដាញ​សង្គម​ Facebook​ ទើប​ខាង​មន្ទីរពេទ្យ​ដោះ​លែង​ជន​រង​គ្រោះ​ និង​ម្តាយ​អោយ​វិល​ត្រលប់​មក​ផ្ទះ​វិញ​។​ លុះ​មក​ដល់​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៣​និង​០០​នាទី​ ទើប​ជន​រង​គ្រោះ​បាន​មក​ដាក់​បណ្តើ​ង​នៅ​ខាង​សមត្ថកិច្ច​យើង​ដើម្បី​អោយ​ចាត់ការ​ប្រធាន​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​ និង​ក្រុម​គ្រូពេទ្យ​ជា​បក្ខពួក​ ដើម្បី​ផ្តន្ទា​ទៅ​តាម​ផ្លូវច្បាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20595247

  • ថ្ងៃនេះ7811
  • ម្សិលមិញ11441
  • សប្តាហ៍នេះ37641
  • ខែនេះ152791
  • ឆ្នាំនេះ152791
  • សរុប20595247