ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី ពីម៉ាស៊ីនសំងួតស្បែក បង្កជាអគ្គិភ័យឆាបឆេះរោងចក្រ ឌីឡាក់ស៊ អ៊ិនធើណាសិនណល នៅវេលាម៉ោង២២និង៥០នាទីយប់ ថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការខាងលើពុំមានគ្រោះថ្នាក់ដល់មនុស្ស ឬរាលដាលដល់អ្នកផ្ទះអ្នកជិតខាងឡើយ។ សម្ភារៈខូចខាតអគារមួយផ្នែកខាងក្រោយមាន ម៉ាស៊ីនអ៊ុតស្បែកម៉ាស៊ីនសំងួតសំងួតស្បែកម៉ាស៊ីនដេរ នឹងកង្ហារមួយចំនួន។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យខាងសមត្ថកិច្ចប្រើប្រាស់រថយន្ត៩គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន ស្មើ២៩ម៉ែត្រគូប ៕