ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​សិទ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ​ជូន​លោក​គង់​ គាំ​ និង​លោក​គង់​បូ​រ៉ា​

16-January-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​នីតិសម្បទា​ឡើង​វិញ​លោក​ គង់​ គាំ​ អតីត​ប្រធាន​គណបក្ស​សមរ​ង្ស៉ី​ និង​ជា​អតីត​មនុស្ស​ជំនិត​របស់​លោក​ សម​ រ​ង្ស៉ី​ និង​ លោក​ គង់​ បូ​រ៉ា​ អតីត​តំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ តាម​អំណាច​សាលដីកា​លេខៈ​៣៤០៩(​ឆ​)​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ របស់​តុលាការ​កំពូល​។​ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​សារព័ត៌មាន​ PhnomPenhTimes​ ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៩​នេះ​។​

​ការ​មាន​សិទ្ធិ​ធ្វើ​យោ​បាយ​ឡើង​វិញ​របស់​អ្នកនយោបាយ​ទាំង​២​រូប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពួក​គេ​ បាន​ដាក់​ពាក្យ​ស្នើ​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ ដើម្បី​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ បន្ទាប់​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ មាត្រា​៤៥​ថ្មី​ (​ស្ទួន​)​ ចូល​ជា​ធរមាន​។​

​សូម​ជម្រាប​ថា​ លោក​ គង់​ គាំ​ និង​ លោក​ គង់​ បូ​រ៉ា​ រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ សរុប​ចំនួន​១១៨​នាក់​ ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​តុលាការ​ជឿជាក់​ថា​ អតីត​គណបក្សប្រឆាំង​នេះ​ បាន​ឃុបឃិត​ជាមួយ​បរទេស​ ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​៕


ចំនួនអ្នកទស្សនា

    20594727

  • ថ្ងៃនេះ7291
  • ម្សិលមិញ11441
  • សប្តាហ៍នេះ37121
  • ខែនេះ152271
  • ឆ្នាំនេះ152271
  • សរុប20594727