ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ផ្ទះ​បណ្តែត​ទឹក​១​ខ្នង​

16-January-2019 | ដោយ ពលមនសិការ

បាត់ដំបង​៖​ នៅ​ថ្ងៃ​អង្គា​រ៍​ ១០​កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ០៩​នឹង​៥០​នាទី​ នៅ​ចំណុច​ផ្ទះ​លេខ​៤៥៦​ ក្រុម​ទី​០៦​ ភូមិ​អន្លង់​តា​អួរ​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ មាន​ករណី​ឆេះ​ផ្ទះ​ផែ​ប​ណ្តែ​ក​ទឹក​ ១​កើតឡើង​ ម្ចាស់ផ្ទះ​ឈ្មោះ​ សែន​.​សុ​ភិន​ ភេទ​ប្រុស​ អាយុ​ ៤៤​ឆ្នាំ​ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​ មាន​ទំហំ​ ៧​ម៉ែត្រ​ ×​ ៥​ម៉ែត្រ​ ដោយ​ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តា​។​ សមត្ថកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា​ គ្រោះ​អគ្គី​ភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ក្នុងផ្ទះ​។​

​ករណី​នេះ​ ការ​ខូចខាត​គិត​សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​ ៦០​លាន​រៀល​។​ បច្ចុប្បន្ន​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ម្ចាស់ផ្ទះ​ឡើង​វិញ​៕


ចំនួនអ្នកទស្សនា

    20596687

  • ថ្ងៃនេះ9251
  • ម្សិលមិញ11441
  • សប្តាហ៍នេះ39081
  • ខែនេះ154231
  • ឆ្នាំនេះ154231
  • សរុប20596687