ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​ដំណែង​ និង​បំពាក់​ឋានន្តរ​ស​ក្កិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​

21-January-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១​រោច​ ខែ​ បុស្ស​ ឆ្នាំ​ ច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២១​ ខែ​ មក​រា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៨​ព្រឹក​ នៅ​សាលា​ខណ្ឌ​ច្បារ​អំពៅ​ បាន​ធ្វើ​ពិធី​ ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​ដំណែង​ និង​បំពាក់​ឋានន្តរ​ស​ក្កិ​ ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ក្រោម​អធិបតីភាព​លោក​ ឧត្តមសេនីយ៍ត្រី​ បេង​ ដា​ណា​រា​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ទទួលខុសត្រូវ​ចុះ​ដឹកនាំ​ត្រួតពិនិត្យ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​នេះ​ដោយ​មានការ​អញ្ជើញ​ចូលរួម​លោក​វរសេនីយ៍ឯក​ អេ​ម​ សា​រ៉ា​វុ​ធ​ អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ លោក​ណុ​ប​ ផា​ អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ លោកនាយ​រង​ការិយាល័យ​បុគ្គលិក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​,​ លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ ,​ អធិការរង​,​នាយ​ផ្នែក​ និង​ លោក​ នាយ​ប៉ុស្តិ៍​ ទាំងអស់​ចំណុះ​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ៕


ចំនួនអ្នកទស្សនា

    20592327

  • ថ្ងៃនេះ4891
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34721
  • ខែនេះ149871
  • ឆ្នាំនេះ149871
  • សរុប20592327