ឧត្តរមានជ័យ៖ ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួននៅចំណុចខាងលិចផ្សារដីក្រហមចម្ងាយ៣០០ម៉ែត្រ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ឡូញ ចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិ-ឃុំ កើតហេតុ បានយកក្រម៉ាក្រឡាពណ៌ក្រហម-ស ចងភ្ជាប់និងឈើដែលគងលើមាត់រណ្តៅជម្រៅប្រវែង២ម៉ែត្រ រួចហើយចងកទម្លាក់ខ្លួនទៅក្នុងរណ្តៅអង្កុញជើងទាំងសងខាងបណ្តាលឲ្យដាច់ខ្យល់ស្លាប់។
មូលហេតុ ៖ មានជំងឺផ្លូវចិត្ត (សរសៃប្រសាទ)។ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានសហការជាមួយលោកគ្រូពេទ្យ ឈ្មោះខឹម ភក្តី ជាវេជ្ជបណ្ឌិត ពិនិត្យនិងស្រាវជ្រាវ។
សមត្ថកិច្ចបានឲ្យដឹងថា ការប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុនិងយោងតាមការបំភ្លឺរបស់ ឈ្មោះ អឿន ស្រីវី ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាប្អូនថ្លៃ យោងតាមការបំភ្លឺរបស់ ឈ្មោះ ឡូញ ថុន ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះនិងយោងតាមការបំភ្លឺរបស់ ឈ្មោះ មឿន ថេត ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវជាអ្នកជិតខាង (ផ្ទះជាប់របង)បានបំភ្លឺដូចៗគ្នាថា៖ជនរងគ្រោះខាងលើមានជំងឺសសៃប្រាសាទរយៈពេល ៣ឆ្នាំមកហើយ ជនរងគ្រោះធ្លាប់បានប្តីរត់ចោលចំនួន ០២នាក់មកហើយលុះដល់ឆ្នាំ២០១៦ ជនរងគ្រោះចាប់ផ្តើមមានអាការៈជួនមានពេលខ្លះដើរនិយាយម្នាក់ឯង ពេលខ្លះទៀតដើរសើចម្នាក់ឯងជួនកាលអង្គុយយំម្នាក់ឯងក៏មាន រហូតថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានបាត់ពីផ្ទះនៅម៉ោង១០និង៣០នាទីព្រឹក ក្នុងថ្ងៃនោះសាច់ញាតិបានដើរករហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ ទើបរកឃើញជនរងគ្រោះចងកស្លាប់នៅក្នុងអណ្តូងក្រោយផ្ទះរបស់ជនរងគ្រោះចម្ងាយ៤០ម៉ែត្រ។
ការពិនិត្យកន្លែងកើតហេតុ និងសាកសព៖នៅកន្លែងកើតហេតុពុំមានស្លាកស្នាមពិសេសដែលគួរឲ្យសង្ស័យឡើយ នៅលើខ្លួនប្រាណរបស់សាកសពពុំមានស្លាកស្នាមផ្សេងក្រៅពីស្នាមក្រម៉ាចងកនោះឡើយ។
សូមបញ្ជាក់៖ជនរងគ្រោះពុំដែលមានទំនាស់ជាមួយអ្នកដទៃឡើយ។តាមការសន្និដ្ឋាន របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះស្លាប់ដោយសារចងកពិតប្រាកដមែន។ ក្រោយពិនិត្យចប់សព្វគ្រប់កម្លាំងជំនាញ បានប្រគល់សពឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕