ស្នងការ​ខេត្ត​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដឹកនាំ​ប្រជុំ​ដើម្បី​ផ្សព្វផ្សាយ​ផែនការ​កិច្ចសហការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​

22-January-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ ព្រឹក​ថ្ងៃ​២២​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​ ជា​បន្ទាន់​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ផែនការ​ ស្តី​ពី​កិច្ចសហការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ខេត្ត​ព្រះ​សីហ​ន​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​សមាសភាព​ចូលរួម​មាន​ លោក​ លោកស្រី​ស្នងការ​រង​ នាយការិយាល័យ​ជំនាញ​ទាំងអស់​ លោក​អធិការ​នគរបាល​ក្រុង​ ស្រុក​ និង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​២៩​ឃុំ​សង្កាត់​ទូ​ទាំង​ខេត្ត​ ព្រះ​សីហ​នុ​។​

​បច្ចុប្បន្ន​នេះ​ ខេត្ត​ព្រះ​សីហ​នុ​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ទាំង​វិស័យ​ទេសចរណ៍​ រោងចក្រ​ សហគ្រាស​ ក៏​ដូច​ជា​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័​ន​រឹង​ ជា​ពិសេស​សំណង់​សណ្ឋាគារ​ទំនើបៗ​ព្រមទាំង​មានការ​ហូរ​ចូល​នូវ​ជនបរទេស​ យ៉ាងច្រើន​ ក្នុង​គោលដៅ​ទេសចរណ៍​ អាជីវកម្ម​ ពាណិជ្ជ​វិនិយោគ​។​ ល​។​ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​កើតឡើង​ នូវ​បញ្ហា​ប្រឈម​នានា​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​បាន​ ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ ដើម្បី​ឲ្យ​អស់លោក​យកចិត្តទុកដាក់​ដើម្បី​អនុវត្ត​បន្ត​ ៖​ ទី​១.​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​ អធិការ​នគរបាល​ក្រុង​ ស្រុក​ ត្រូវធ្វើ​ផែនការ​ សកម្មភាព​ការងារ​ របស់​ខ្លួន​ សម្រាប់​ឆ្នាំ​ថ្មី​២០១៩​ ទី​២.​ពង្រឹង​វិន័យ​ ការងារ​ប្រចាំ​ថ្ងៃ​ឡើង​វិញ​ ដូច​ជា​ការ​គោរព​ទង់ជាតិ​ ការ​ប្រចាំការ​ ប្រចាំ​បញ្ជា​ ឲ្យ​បាន​ទៀងទាត់​ ទី​៣.​ត្រូវ​អនុវត្ត​ការងារ​គ្រប់មុខ​ជំនាញ​ទាំងអស់​ បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ ដោយ​ស្មោះត្រង់​ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​នានា​ ដែល​កំពុង​កើត​ នឹង​បន្ត​កើតឡើង​ទៅ​ថ្ងៃ​អនាគត​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ អស់លោក​ទាំងអស់​ត្រូវ​ ខិតខំ​ប្រឹងប្រែង​យកចិត្ត​ ទី​១.​បទល្មើស​ព្រហ្មទណ្ឌ​ អំពើ​លួច​ ឆក់​ ប្លន់​ និង​ហិង្សា​ ទី​២.​បញ្ហា​គ្រឿងញៀន​ ទី​៣.​បញ្ហា​ហាង​ម៉ាស្សា​ខារ៉ាអូខេ​ បង្កប់​សេវាកម្ម​ជួញដូរ​ផ្លូវភេទ​ ទី​៤.​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុង​ និង​ទី​៥.​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ ត្រូវ​លប់​បំបាត់​ឲ្យ​អស់ពី​ក្នុង​មូលដ្ឋាន​ ៕

ចំនួនអ្នកទស្សនា

    20592187

  • ថ្ងៃនេះ4751
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34581
  • ខែនេះ149731
  • ឆ្នាំនេះ149731
  • សរុប20592187