ព្រះសីហនុ៖ មុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនកាលពីថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៥០នាទី នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកព្រៃនប់បានឱ្យដឹងថាជនសង្ស័យឈ្មោះស៊ិន សុផារ៉ា ភេទ ប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានដកហូតៈម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ៥១កញ្ចប់ និងទូរស័ព្ទ ចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕