សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ធនាគារ​ចិន​

22-January-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ឆេ​ន​ សុ​ី​ឈី​ង​ (Chen​ Siqing)​ តំណាង​ធនាគារ​ចិន​។​ ក្នុង​ជំនួប​នោះ​ Chen​ Siqing​ បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ចូល​ជួប​សម្តែង​ការ​គួរសម​ ជា​ពិសេស​បាន​អរគុណ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​ថ្លែង​ប្តេជ្ញា​ជំរុញ​ការ​វិនិយោគ​បន្ថែម​ទៀត​។​

​លោក​ Chen​ Siqing​ បាន​មាន​ប្រសាសន៍​ថា​ ធានា​គារ​របស់​លោក​បាន​ធ្វើការ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ប្រទេស​ចិន​ បាន​ចាត់​ទុក​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​មិត្ត​ភ័ក្តិ​ចាស់​របស់​ប្រទេស​ចិន​ ហើយ​កន្លង​មកនេះ​ភាគី​ចិន​តែងតែ​ចាត់​ទុក​ទំនាក់ទំនង​សម្តេច​នាយក​រដ្ឋមន្ត្រី​ ជាមួយ​ឯកឧត្តម​ប្រធានាធិបតី​ ស៊ី​ ជី​ន​ពីង​ មាន​លក្ខណៈ​ជិត​ស្និទ្ធ​ និង​ស្និទ្ធស្នាល​។​ លោក​បាន​អរគុណ​ចំពោះ​ការ​គាំទ្រ​កន្លង​មក​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ លោក​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​គំនិត​ផ្តួចផ្តើម​នយោបាយ​ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មានការ​ស៊ីសង្វាក់​ និង​ប្រទាក់ក្រឡា​គ្នា​។​

​លោក​ Chen​ Siqing​ បាន​លើក​ឡើង​ថា​ ក្រោយ​ពេល​បាន​ស្តាប់​ប្រសាសន៍​របស់​សម្តេច​ហើយ​ លោក​បាន​វាយតម្លៃ​កម្ពស់​ចំពោះ​ចក្ខុវិស័យ​ដឹកនាំ​របស់​សម្តេច​ ពោល​សម្តេច​ដែល​មាន​ចក្ខុវិស័យ​ដឹកនាំ​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ លោក​បន្ត​ថា​ ធនាគារ​របស់​លោក​ នឹង​បន្ត​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​ គឺ​ផ្តល់​ទុន​ដល់​ក្រុមហ៊ុន​វិនិយោគ​នានា​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ អំពី​តម្រូវការ​នៃ​ទុន​ជា​ច្រើន​ ហើយ​សព្វ​ថ្ងៃនេះ​ធនាគារ​ចិន​ មាន​ទុន​ច្រើន​ ហើយ​មាន​សាខា​ច្រើន​នៅ​លើ​ពិភពលោក​ ដូច្នេះ​ធនាគារ​ចិន​អាច​ជួយ​សម្រេច​នូវ​តម្រូវការ​មួយ​នេះ​។​ ឆ្នាំ​នេះ​ប្រទេស​ចិន​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ​ នា​ខែមេសា​ ខាង​មុខ​នេះ​ ធនាគារ​ចិន​ នឹង​មានការ​ចុះ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ ដើម្បី​ផ្តល់​ឥណទាន​ដល់​ក្រុមហ៊ុន​នានា​ ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​នយោបាយ​ខ្សែក្រវាត់​ និង​ផ្លូវ​។​

​លោក​ប្រធាន​ធនាគារ​ ក៏​បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ ដែល​បាន​អនុញ្ញាត​ឲ្យ​រូប​លោក​បាន​ជួប​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ ដោយ​សម្តេច​បាន​ផ្តល់​អនុសាសន៍​ជា​ច្រើន​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ ហើយ​ធនាគារ​របស់​លោក​ ក៏​បាន​ចូលរួម​បណ្តុះបណ្តាល​ជា​ច្រើន​ដល់​មន្ត្រី​របស់​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​អញ្ជើញ​ប្រធាន​ធនាគារ​ចិន​ ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ​នានា​ ដែល​គាំទ្រ​ដោយ​ធនាគារ​ចិន​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ សម្តេច​ចង់​ឃើញ​ឲ្យ​មានការ​ចុះ​កិច្ចព្រមព្រៀង​នៃ​គម្រោង​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​នយោបាយ​ខ្សែក្រវាត់​ និង​ផ្លូវ​ជា​ពិសេស​សម្តេច​បាន​ចាត់តាំង​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ​ធ្វើការ​ជាមួយ​ធនាគារ​ចិន​។​ សម្តេច​តេ​ជោ​ បាន​ចាប់អារម្មណ៍​ចំពោះ​ការ​ប្រកាស​របស់​ឯកឧត្តម​ប្រធានាធិបតី​ ស៊ី​ ជី​ន​ពីង​ ក្នុង​ការ​បង្កើត​វិ​ថី​សូត្រ​សតវត្សរ៍​ទី​២១​នេះ​ឡើង​ ដែល​ជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជា​សមាជិក​។​

​សម្រាប់​កម្ពុជា​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ អាទិភាព​របស់​កម្ពុជា​ទាំងអស់​ទាំង​រដ្ឋ​ និង​ឯកជន​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​ធំៗ​ចំនួន​៤​ គឺ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ទឹក​ ផ្លូវ​ និង​ភ្លើង​ ដែល​ជា​វិស័យ​សំខាន់ៗ​សម្រាប់​រាជរដ្ឋាភិបាល​។​ សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នេះ​ សម្តេច​តេ​ជោ​ ចង់​ឲ្យ​ចិន​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ មាន​ផ្លូវ​ ស្ពាន​ ព្រ​លាន​យន្តហោះ​ និង​កំពង់​ផែ​ជាដើម​ដែល​ត្រូវការ​ទុន​ជា​ច្រើន​ពី​មិត្ត​ចិន​។​ សម្តេច​តេ​ជោ​ ស្នើ​ឲ្យ​ធនាគារ​ចិន​ផ្តល់​ទុន​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ​ ដែល​វិនិយោគ​ទៅ​លើ​ការ​បណ្តុះបណ្តាល​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​ដូច​ជា​លើ​វិស័យ​កសិកម្ម​ជាដើម​ ដើម្បី​ជំរុញ​ការ​កែ​ច្នៃ​កសិផល​របស់​កម្ពុជា​។​

​សម្តេច​តេ​ជោ​ ក៏​បាន​គូសបញ្ជាក់​ដែរ​ថា​ ថាមពល​អគ្គិសនី​ ក៏​ជា​រឿង​សំខាន់​ផង​ដែរ​សម្រាប់​កម្ពុជា​។​ ក្នុង​ន័យ​នេះ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ស្នើ​ធនាគារ​ចិន​បន្ត​គាំទ្រ​ដល់​ការ​កសាង​ខ្សែបណ្តាញ​ចែកចាយ​អគ្គិសនី​ បន្ត​ទៀត​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ កម្ចី​របស់​កម្ពុ​ជានា​ពេល​កន្លង​ទៅ​ គឺ​មាន​គោលដៅ​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ដូច្នេះ​សម្តេច​ស្នើ​ធនាគារ​ចិន​ផ្តល់​ការ​ប្រាក់​ឲ្យ​បាន​ទាប​ទៅ​លើ​កម្ចី​នោះ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​បង្ហាញ​គាំទ្រ​ឲ្យ​មានការ​ចុះហត្ថលេខា​រវាង​ធនាគារ​ចិន​ ជាមួយ​ស្ថាប័ន​របស់​កម្ពុជា​នូវ​រាល់​គម្រោង​ទាំងឡាយ​ ដែល​ស្ថិត​ក្រោម​នយោបាយ​ខ្សែក្រវាត់​ និង​ផ្លូវ​ ក៏​ដូច​ជា​ស្ថិត​នៅ​ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ បើ​គម្រោង​វិនិយោគ​ស្ថិត​នៅ​ក្រោម​នយោបាយ​ខ្សែក្រវាត់​ និង​ផ្លូវ​ទទួល​បាន​ជោគជ័យ​ នោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​ របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន​ ក៏​ជោគជ័យ​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    20595087

  • ថ្ងៃនេះ7651
  • ម្សិលមិញ11441
  • សប្តាហ៍នេះ37481
  • ខែនេះ152631
  • ឆ្នាំនេះ152631
  • សរុប20595087