ភ្នំពេញ៖ រយៈពេល២ថ្ងៃកម្លាំងនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធ៦ករណីលួច ប្លន់ គាស់ផ្ទះ និងគ្រឿងញៀន កាលពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០១៩។
លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានករណីលួច (លួចម៉ូតូ) នៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានករណីលួច(លួចម៉ូតូ) នៅក្នុងសង្កាត់បឹងសាឡាង ឃាត់ខ្លួជនសង្ស័យម្នាក់។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់យកលុយ និងទូរស័ព្ទ) នៅក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ឃាត់ខ្លួនជនសង្ស័យម្នាក់។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់បន្ទប់ផ្ទះជួល)ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ករណីប៉ុនប៉ងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការក៏សាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕