សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ប​ដិ​សេ​ដ​ ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ លោក​ សម​ រ​ង្ស៊ី​ បាន​និយាយ​ចោទប្រកាន់​ មួលបង្កាច់​មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ពិសេស​មក​លើ​រូប​ខ្ញុំ​

24-January-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​បាន​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ បានឱ្យ​ដឹង​ថា​​ថ្មីៗ​នេះ​ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ លោក​ សម​ រ​ង្ស៊ី​ បាន​និយាយ​ចោទប្រកាន់​ មួលបង្កាច់​មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ពិសេស​មក​លើ​រូប​ខ្ញុំ​ អំពី​ដំណើរការ​ដោះស្រាយ​បញ្ហា​នយោបាយ​កម្ពុជា​ នា​ពេល​កន្លង​មក​។​ ការ​លើក​ឡើង​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​និយាយ​ថា​ ខ្ញុំ​បាន​ហាមឃាត់​គាត់​មិន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​ នោះ​គឺជា​ពាក្យ​សម្តី​មួលបង្កាច់​ ដើម្បី​បិត​បាំង​ភាព​កំសាក​ រត់គេច​ចេញពី​សំណាញ់​ច្បាប់​របស់​ខ្លួន​ តែ​ប៉ុណ្ណោះ​។​

​ក្នុង​នាម​ជា​អ្នក​ដែល​ចូលរួម​ក្នុង​ឆាកនយោបាយ​ ខ្ញុំ​ដូច​ជា​មិន​ដល់​ថ្នាក់​ឆោតល្ងង់​ប្រាប់​ សម​ រ​ង្ស៊ី​ មិន​ឲ្យ​វិល​ចូល​ស្រុក​នោះ​ទេ​។​ ប្រការ​នេះ​ខុស​ទាំងស្រុង​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​ និង​អាច​ផ្តល់​ឱកាស​គ្រប់ពេលវេលា​ឲ្យ​ សម​ រ​ង្ស៊ី​ មាន​លេស​វាយប្រហារ​មក​លើ​រូប​ខ្ញុំ​វិញ​ នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ទទួល​ដីកា​ដើម្បី​ចាប់ខ្លួន​ សម​ រ​ង្ស៊ី​ រួច​ហើយ​។​ ខ្ញុំ​សូម​បញ្ជាក់​ថា​ លោក​សម​ រ​ង្ស៊ី​ បាន​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​ និង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​រួច​ហើយ​។​

ទណ្ឌិត​រូប​នេះ​សម្រេច​រត់គេច​ខ្លួន​មិន​ចូល​ប្រទេស​ដោយ​ខ្លួនឯង​ ហើយ​ការ​ត្រឡប់​ចូល​ប្រទេស​វិញ​ឬ​យ៉ាងណា​នោះ​វា​ស្ថិត​នៅ​លើ​បុគ្គល​ សម​ រ​ង្ស៊ី​ ខ្លួនឯង​តែ​ប៉ុណ្ណោះ​ គ្មាន​អ្នក​ណា​ហាមឃាត់​ឡើយ​។​ ការ​ចេញ​ដីកាចាប់ខ្លួន​ទណ្ឌិត​ សម​ រ​ង្ស៊ី​ គឺ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ ហើយ​ការ​បញ្ជាក់​របស់ខ្ញុំ​ចំពោះ​សារព័ត៌មាន​ និង​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​ អំពី​ដីកាចាប់ខ្លួន​នេះ​ គឺ​ធ្វើ​ឡើងជា​សាធារណៈ​ ដែល​មិន​មាន​អ្វី​ជា​អា​ថ៍កំ​បាំង​ឡើយ​ ។​ ការ​ដែល​ សម​ រ​ង្ស៊ី​ និយាយ​ថា​ ខ្ញុំ​មានការ​លំបាក​ធ្វើការ​ជាមួយ​និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នោះ​គឺជា​រឿង​ភូត​កុហក​បោកប្រាស់​សុទ្ធសាធ​ ប្រការ​នេះ​សម​ រ​ង្ស៊ី​ ចង់​ឲ្យ​សាធារណៈ​មតិ​ មានការ​ភ័ន្ត​ច្រ​លំ​មក​លើ​រូប​ខ្ញុំ​ និង​ជា​ល្បិច​កល​នយោបាយ​របស់​លោក​ សម​ រ​ង្ស៊ី​ ខ្លួនឯង​តែ​ប៉ុណ្ណោះ​។​

​ធាតុ​ពិត​គឺ​ សម​ រ​ង្ស៊ី​ ទេ​ ដែល​ខ្ញុំ​ពិបាក​ធ្វើការ​ជាមួយ​។​ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ខ្ញុំ​ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ រីឯ​លោក​ សម​ រង្សី​ តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ខ្ញុំ​និង​សម​ រ​ង្ស៊ី​ បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ អំពី​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​មួយ​ រវាង​គណបក្ស​ទាំង​ពីរ​។​

​ខ្ញុំ​បាន​សុំ​យោបល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​។​ ខ្ញុំ​ និង​ សម​ រ​ង្ស៊ី​ បាន​ឯកភាព​ទាំងស្រុង​ ហើយ​សង្ឃឹមថា​ នៅ​ព្រឹក​ថ្ងែ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ នឹង​បាន​ចុះហត្ថលេខា​ទៅ​លើ​កិច្ចព្រមព្រាង​នោះ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា​។​ ប៉ុន្តែ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ ពេល​ចាប់ផ្តើម​ភ្លាម​ កឹ​ម​ សុខា​ បាន​ជំទាស់​នឹង​សេចក្តី​ព្រាង​ នោះ​ទាំងស្រុង​ ដែល​នាំ​ឲ្យ​កិច្ចចរចារ​ត្រូវ​បរាជ័យ​ ហើយ​ពួក​គេ​ងាក​ទៅ​រក​ប្រមូល​កម្លាំង​ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ និង​ធ្វើ​បដិវត្តន៍​ពណ៌​ជា​បន្ត​ទៀត​។​

បញ្ហា​នេះ​ទេ​ ដែល​បញ្ជាក់​ថា​ សម​ រង្សី​ ជា​មនុស្ស​ពិបាក​ធ្វើការ​ និយាយ​បាតដៃ​ជា​ខ្នងដៃ​ មិន​ទៀងត្រង់​ ក្រឡិចក្រឡុច​ មិន​ទទួលខុសត្រូវ​ និង​អាច​និយាយ​បាន​ថា​គឺ​ សម​ រ​ង្ស៊ី​ ទេ​ជា​អ្នក​បោក​ខ្ញុំ​។​

​ខ្ញុំ​សូម​បញ្ជាក់​ថា​ ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​រួមការ​ងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ គ្រប់​កាលៈទេសៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ ជាង​៤០​ឆ្នាំ​កន្លង​មក​ហើយ​។​ ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​អាណ្តិ​តទី​៦​កន្លង​ទៅ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​តាម​រយៈ​នូវ​ការ​ឯកភាព​ខ្ពស់​ និង​ភាព​កាន់តែ​រឹង​មាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​៕​

ចំនួនអ្នកទស្សនា

    20593737

  • ថ្ងៃនេះ6301
  • ម្សិលមិញ11441
  • សប្តាហ៍នេះ36131
  • ខែនេះ151281
  • ឆ្នាំនេះ151281
  • សរុប20593737