កោះកុង៖ បុរសម្នាក់ត្រូវបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។ ឧបទ្ទវហេតុខាងលើបានកើតឡើងនៅវេលាម៉ោង១៩នឹង២០នាទីយប់ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ៥៤-៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ពណ៌ត្រាអ៊ី អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានបើកទៅបុកអ្នកថ្មើរជើងម្នាក់ ក្នុងទិសដៅស្របគ្នា ពីលិចទៅកើតបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ ភូង ផាលីន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិបាឡាំង ឃុំបាឡាំង ស្រុក/ខេត្តសៀមរាប ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់។
តាមការបញ្ជាក់ របស់ប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តខាងលើបានដឹកថ្ម ទិសដៅពីកើតទៅលិច។ មូលហេតុ៖រថយន្តបើកបរក្នុងស្ថានភាពល្បឿនលឿន ហើយជនរងគ្រោះដើរ ឆ្លងផ្លូវមិនមានការប្រុងប្រយ័ត្ន។ ចំពោះសាកសពជនរងគ្រោះខាងលើ យើងបានប្រគល់ឱ្យ ក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕