កំពង់ស្ពឺ៖ ក្រុមមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនរួមជាមួយវត្ថុតាងមួយចំនួន។ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង១១នឹង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ លន់ យុត្ថា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច(ផ្ដល់ទីតាំងប្រព្រឹត្ដបទល្មើស)។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថាជនសង្ស័យរួមមានទី១-ឈ្មោះ ឈឿន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិសំប៉ានកោះធំ ឃុំតាំងក្រូច ស្រុកសំរោងទង, ទី២-ឈ្មោះ លន់ យុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៣-ឈ្មោះ លន់ យុត្ថា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤-ឈ្មោះ លន់ ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ, ទី៥-ឈ្មោះ ឃឹម ទឹត្យថេ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសេរីវន្ដ ឃុំមហាសាំង ស្រុកភ្នំស្រួច, ទី៦-ឈ្មោះ ជា សុលីម ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រះខែ ឃុំធម្មតាអរ ស្រុកសំរោងទង, ទី៧-ឈ្មោះ សៅ វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិសេរីវន្ដ ឃុំមហាសាំង ស្រុកភ្នំស្រួច។
ក្នុងប្រតិបត្តិការដកហូតម្សៅក្រាម ពណ៌ស ថ្លាចំនួន១៣ កញ្ចប់(តូច១០, មធ្យម២, ធំ១) សង្ស័យជាសារធាតុញៀន ទូរស័ព្ទដៃចាស់០១គ្រឿង សម្ភារៈវេចខ្ចប់ និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានកសាង សំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕