នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ដឹកនាំ​អង្គ​សិក្ខាសាលា​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ទិស​ឥ​សាន្ត​ និង​ការ​អនុវត្ត​ផែនការ​ភូមិ​-​ឃុំ​/​សង្កាត់​ ស​ គ្មាន​គ្រឿងញៀន​

29-January-2019 | ដោយ ពលមនសិការ

ស្ទឹង​ត្រែង​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​អង្គ​សិក្ខាសាលា​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ទិស​ឥ​សាន្ត​ និង​ការ​អនុវត្ត​ផែនការ​ភូមិ​-​ឃុំ​/​សង្កាត់​ ស​ គ្មាន​គ្រឿងញៀន​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ ស្ថាប័ន​ ជា​អនុប្រធាន​ សមាជិក​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ជាប់​ព្រំដែន​ស្រុក​ ឃុំ​ សង្កាត់​ ភូមិ​អនុវត្ត​ផែនការ​ភូមិ​-​ឃុំ​/​សង្កាត់​ ស​ គ្មាន​គ្រឿងញៀន​ និង​តំណាង​ភាគី​មិត្ត​ ថៃ​ វៀតណាម​ ឡាវ​ ចូលរួម​ សរុប​ចំនួន​២៥០​នាក់​។​

​ឯកឧត្តម​ ម៉ុ​ សា​រឿ​ន​ អភិបាល​ ប្រធាន​គណ​ក​ម្មា​ធុ​កា​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​ បាន​មាន​ប្រសាសន៍​ថា​ សិក្ខាសាលា​នេះ​ពិតជា​ផ្តល់​នូវ​សារៈសំខាន់​ដោយ​បាន​បង្ហាញ​នូវ​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ ជា​ពិសេស​ គឺ​ការ​អនុវត្ត​ផែនការ​ភូមិ​-​ឃុំ​/​សង្កាត់​ ស​គ្មាន​គ្រឿងញៀន​ ដើម្បី​បន្ត​ពង្រឹង​ឲ្យ​កាន់តែ​រឹង​មាំ​ និង​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ សម្រាប់​ខេត្ត​នៅ​ទិសឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​ ខេត្តស្ទឹងត្រែង​ ខេត្តព្រះវិហារ​ដែល​ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​នាំ​ឆ្លងកាត់​ញឹកញាប់​ចូល​មក​កម្ពុជា​ នូវ​ប្រភេទ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​(Ice-Wy)​ កេ​តា​មីន​ ហេ​រ៉ូ​អ៊ី​ន​និង​កញ្ឆា​ក្រៀម​ ដែល​កម្ពុជា​បាន​បើក​កិច្ច​ប្រតិបត្តិ​បង្ក្រាប​បានជា​ច្រើន​ករណី​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​ប្រសាសន៍​ដោយ​ថ្លែង​អំណរ​អរគុណ​ចំពោះ​ ប្រជាពលរដ្ឋ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ នៃ​បណ្តា​ខេត្ត​ភាគ​ឦសាន​ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ ទប់ស្កាត់​លំហូរ​ចូល​គ្រឿងញៀន​ខុសច្បាប់​ ពី​តំបន់​ព្រំដែន​ចូល​ក្នុង​ប្រទេស​ ដែល​សកម្មភាព​ទាំងនេះ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ គួរ​ឱ្យ​កត់សំគាល់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​ថ្លែង​បន្ត​ថា​ ប្រទេស​កម្ពុជា​យើង​មិនមែន​ជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ​ តែ​ជា​ប្រទេស​មានការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ពី​ប្រទេស​នានា​ក្នុង​តំបន់​ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ និង​បន្ត​នាំ​ចេញ​ទៅ​ប្រទេស​ទី​៣​។​ តាម​របាយការណ៍​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​យើង​ពិនិត្យ​ឃើញ​ថា​ខេត្ត​ភាគ​ឦសាន​ ជា​ពិសេស​គឺ​ខេត្តស្ទឹងត្រែង​ និង​ខេត្តព្រះវិហារ​ ជា​ខេត្ត​ដែល​មានការ​ចរាចរ​ឆ្លងកាត់​គ្រឿងញៀន​ពី​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​ ចូល​ក្នុង​ប្រទេស​ និង​មួយ​ចំនួន​បន្ត​នាំ​ទៅ​ដល់​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ នៅ​សល់​មួយ​ចំនួន​ប្រើប្រាស់​ក្នុង​ប្រទេស​ តាម​គោលដៅ​ដែល​ប្រឈម​មួយ​ចំនួន​ ដូច​ជា​ តំបន់​ទេសចរណ៍​ ក្នុង​ក្លឹ​ប​កំសាន្ត​នានា​ ផ្ទះសំណាក់​ និង​សំណង់​មិន​រៀបរយ​ ។​ល​។​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​យុវជន​យើង​ និង​ខាតបង់​នូវ​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ ៕

ចំនួនអ្នកទស្សនា

    20593647

  • ថ្ងៃនេះ6211
  • ម្សិលមិញ11441
  • សប្តាហ៍នេះ36041
  • ខែនេះ151191
  • ឆ្នាំនេះ151191
  • សរុប20593647