ប៉ៃលិន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរស្នងការនគរបាលខេត្តប៉ៃលិន នៅព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
លោក ឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ជាស្នងការត្រូវចូលនវត្តន៍ ដោយដាក់ជំនួសលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការរងរាជធានីភ្នំពេញជាស្នងការខេត្តប៉ៃលិនវិញ។
លោក ជា ចាន់ឌិន អតីតស្នងការខេត្ត មានប្រសាសន៍ថាលោកសូមទោសដល់កងកម្លាំងនគរបាលទាំងអស់ក្រោមការដឹកនាំរបស់លោកដែលមានពាក្យសម្តីលើសលួសណាមួយប៉ះពាល់ទាំងចេតនា និងអចេតនាព្រោះជាបទបញ្ជាដែលម្រូវអោយអនុវត្តន៍ហើយការអនវត្តតែមានការតឹងតែងនិងធូរខ្លះ ហើយសូមអោយកងកម្លាំងទាំងអស់បន្តសហការល្អនិងស្តាប់បទបញ្ជាថ្នាក់លើបន្ថែមទៀតដើម្បីអោយបានរឹងមាំបន្ថែមទៀតជូនជាតិមាតុភូមិ។
បន្ទាប់ពីការសន្យារបស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ជាស្នងការប៉ៃលិនថ្មីលើការអនុវត្តការងារនិងអនុវត្តតាមផែនការថ្នាក់ដឹកនាំឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមអោយលោកស្នងការពិនិត្យមើលការងារក្នុងមូលដ្ឋានខ្លួននិងអនុតាមគណៈបញ្ជាការឯកភាពខេត្តនិងចុះដល់មូលដ្ឋានដើម្បីសំដៅរក្សាអោយបានសន្តិសុខស្តាប់ធ្នាប់សុវត្តិភាពជួនជាតិនិងពលរដ្ឋ ៕