បុរស​ម្នាក់​ចង​ ក​ សម្លាប់​ខ្លួនឯង​ដោយសារ​មូលហេតុ​សរសៃប្រសាទ​(​បែក​ថ្នាំ​)

31-January-2019 | ដោយ ពលមនសិការ

ឧត្តរមានជ័យ​៖​ បុរស​ម្នាក់​បាន​ចង​សម្លាប់​ខ្លួន​ នៅ​ចំណុច​ ភូមិ​ពពេល​ ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​។​

​មន្ត្រី​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ កែ​ ប៊ុ​ន​ថង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ បាន​យក​ក្រ​ម៉ា​ពោះគោ​ ពណ៌​ក្រហម​ ចង​ភ្ជាប់​ជាមួយ​និង​ដើមឈើ​កម្ពស់​ ២​ម៉ែត្រ​ រួច​ចងក​ខ្លួនឯង​ទំ​លាក់ខ្លួន​មក​ក្រោម​ បណ្តាល​អោយ​ស្លាប់​ ស្ថិត​នៅ​ខាងជើង​ផ្ទះ​ របស់​ជន​រង​គ្រោះ​ខ្លួនឯង​ ចម្ងាយ​ប្រហែល​ ២៥​ម៉ែត្រ​ ដោយ​មូលហេតុ​សរសៃប្រសាទ​ (​បែក​ថ្នាំ​)​ ។​

​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​លោកនាយ​ប៉ុ​សិ៍្ត​ ឃុំ​ផ្អាវ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ និង​គ្រូពេទ្យ​ ឈ្មោះ​ ចូ​ត​ ច​ន​ ឋានៈ​ ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ផ្អាវ​ ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ និង​សាកសព​ ។​

ការ​ប្រមូល​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​៖​និង​យោង​តាម​ការ​បំភ្លឺ​របស់​លោក​ កែ​ លី​ម​ ត្រូវជា​ឪពុក​ របស់​ជន​រង​គ្រោះ​និង​យោង​តាម​ការ​បំភ្លឺ​របស់​លោកស្រី​ សិ​ យី​ម​ ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​ បានអោយ​ដឹង​ថា​ឈ្មោះ​ កែ​ ប៊ុ​ន​ថង​ ធ្លាប់​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ គឺ​តាំងពី​ឆ្នាំ​២០១៦​ មក​ម្លេះ​ លុះ​មក​ដល់​ឆ្នាំ​២០១៧​ និង​២០១៨​ ជន​រង​គ្រោះ​ខាងលើ​ ធ្លាប់​មាន​ជំងឺសរសៃប្រសាទ​ ជួនកាល​ ដើរ​យំ​ ដើរ​សើច​តែ​ម្នាក់ឯង​ ហើយ​ និង​មាន​ធ្វើ​អ្វី​ប្លែកៗ​
​លុះដល់​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៩​ ឈ្មោះ​លី​ម​ ត្រូវជា​ឪពុក​អង្គុយ​ផឹកស្រា​នៅ​ក្បែរ​ផ្ទះ​ជា​ធម្មតា​ ពេល​នោះ​គាត់​បានឃើញ​កូន​របស់​គាត់​ដើរ​កាន់​ ក្រ​ម៉ា​ពោះគោ​ពណ៌​ក្រហម​ចុះឡើងៗ​ នៅផ្ទះ​ជា​ធម្មតា​ ហើយ​គាត់​អត់​បាន​ចាប់អារម្មណ៍​ថា​មានរឿង​បែប​ណឹ​ង​កើតឡើង​ទេ​ ស្មានថា​វា​ទៅ​ងូតទឹក​ ហើយ​គាត់​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ កូន​របស់​គាត់​ពុំដែល​មាន​ទំនាស់​ជាមួយ​អ្នក​ជិតខាង​ឡើយ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាពិ​និត្យ​កន្លែង​កើតហេតុ​ និង​សព​ កន្លែង​កើតហេតុ​ ស្ថិត​នៅ​ដើមឈើ​ ស្ថិត​នៅ​ខាងជើង​ផ្ទះ​ជន​រង​គ្រោះ​ចំងាយ​ប្រហែល​ ២៥​ម៉ែត្រ​ ក្នុង​ការ​ពិនិត្យ​យើង​ពុំ​ឃើញ​មាន​ស្លាកស្នាម​ឬ​ដាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​
​ឯ​នៅ​លើ​ខ្លួនប្រាណ​សព​វិញ​ ក៏​គ្មាន​ស្លាកស្នាម​ផ្សេង​ក្រៅពី​ក្រ​ម៉ា​ចងក​ឡើយ​។​

​តាម​ការ​សន្និដ្ឋាន​ របស់​សមត្ថកិច្ច​៖​ សាកសព​ស្លាប់​នៅ​ចន្លោះ​ម៉ោង​៨​ទៅ​ ម៉ោង​៩​យប់​ ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ចងក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​ ៕

ចំនួនអ្នកទស្សនា

    20594427

  • ថ្ងៃនេះ6991
  • ម្សិលមិញ11441
  • សប្តាហ៍នេះ36821
  • ខែនេះ151971
  • ឆ្នាំនេះ151971
  • សរុប20594427