កែប៖ មន្ត្រីនគរបាលខេត្តកែបម្នាក់ បានបាញ់សម្លាប់ខ្លួនឯង ស្លាប់កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។
យោងតាមរបាយការណ៍ស្នងការនគរបាលខេត្តបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ឌៀប មាន ភេទប្រុស ជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប ប្រចាំការនៅព្រះរាជដំណាក់ខេត្តកែប។
យោងតាមសាក្សី(មន្ត្រីនគរបាលប្រចាំការជាមួយគ្នា)និងការធ្វើកោសល្យវិច្ច័យរបស់នគរបាលជំនាញ បានឱ្យដឹងថាសពពិតជាធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។ ក្រោយពីធ្វើកោសល្យវិច្ច័យសពខាងលើ បានប្រគល់ឱ្យសាច់ញាតិ និងជួយចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។ តាមការបញ្ជាក់ពីគ្រួសារជនរងគ្រោះបានឱ្យដឹងថាជនរងគ្រោះខាងលើផឹកស្រាជាប្រចាំ និងមានជំងឺប្រចាំកាយ ៕