ភ្នំពេញ៖ ថ្ងៃចូលឆ្នាំចិនក៏កាន់តែកៀក បងប្អូនខ្មែរ-ចិន រួមទាំងពលរដ្ឋខ្មែរមួយភាគធំក៏បានត្រៀមរៀបសម្ភារៈ ចំណីចំណុកម្ហូបអាហារនិងអាំងប៉ាវដើម្បីអបអសាទរឆ្នាំថ្មីស្របពេលដែលស្ថានភាពប្រទេសជាតិកំពុងមានសុខសន្តិភាពល្អប្រសើរ។
គ្មានអ្វីដែលធ្វើអោយពលរដ្ឋមានកង្វល់ឬព្រួយបារម្ភឡើយ ក្រៅតែពីការត្រៀមរៀបចំពិធីអបអរសាទ និងជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ។
សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូបទៀន និងដុតក្រដាសសែន ចៀសវាងអគ្គីភ័យដែលអាចកើតមានឡើងដោយសារការធ្វេសប្រហែសណាមួយ។ សូមបើកបរ គោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរមានសុខសុវត្ថិភាពនៅគ្រប់ទីកន្លែង។
ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជាទីស្រឡាញ់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ៕