ទំនិញ​ខ្ទឹម​សមាន​សារធាតុ​ថ្នាំពុល​កសិកម្ម​ប្រមាណ​ ២៥​តោន​ ត្រូវ​បាន​ដុត​កំទេច​ចោល​នៅ​ខេត្ត​ព្រះ​សីហ​នុ​

01-February-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ ទំនិញ​ខ្ទឹមស​ នាំ​ចូល​ពី​ក្រៅប្រទេស​ប្រមាណ​ ២៥​តោន​ ដែល​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ សាខា​ខេត្ត​ព្រះ​សីហ​នុ​ រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ ប្រភេទ​ថ្នាំពុល​កសិកម្ម​ Disulfoton​ សម្រាប់​ការពារ​សត្វល្អិត​បំផ្លាញ​ដំណាំ​ និង​គ្រាប់​ធញ្ញជាតិ​ ត្រូវ​បាន​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ រៀបចំ​ពិធី​ដុត​កំទេច​ចោល​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១១​រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ទីលាន​ចាក់សំរាម​ខេត្ត​ព្រះ​សីហ​នុ​ ស្ថិត​ក្នុងភូមិ​អូរ​កំបុត​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្តម​ យន្ត​ មីន​ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ឯកឧត្តម​ ម៉ក់​ ពេ​ជ្ជ​រិ​ទ្ធ​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ ព្រមទាំង​ថ្នាក់ដឹកនាំ​ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ អាជ្ញាធរ​ដែនដី​ និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ​។​

​សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា​ ខ្ទឹមស​ទាំង​ ២៥​តោន​ខាងលើ​ ត្រូវ​បាន​នាំ​ចូល​ពី​បរទេស​ តាម​ច្រក​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ទី​ ៣០​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៨​ ហើយ​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ ត្រួតពិនិត្យ​ឃើ់ញ​ថា​ មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ ប្រភេទ​ថ្នាំពុល​កសិកម្ម​ Disulfoton​ ដែល​ជា​សារធាតុ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ធ្ងន់ធ្ងរ​ ដូច​ជា​ធ្វើ​ឱ្យ​អ្នក​បរិភោគ​ក្អួត​ រាគ​ ញ័រ​ ប្រកាច់​ ប្រ​ស្រី​ភ្នែក​រួម​តូច​ និង​ពិបាក​ដកដង្ហើម​ ហើយ​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន​ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ៕​

 

ចំនួនអ្នកទស្សនា

    20592167

  • ថ្ងៃនេះ4731
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34561
  • ខែនេះ149711
  • ឆ្នាំនេះ149711
  • សរុប20592167