កម្លាំង​នគរបាល​គ្រឿងញៀន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ ៣​នាក់​ទៅ​តុលាការ​

05-February-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​មន្ត្រី​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ករណី​រក្សា​ទុក​ជួញដូរ​ និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​និង​២០​នាទី​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ព្រេ​ម​ប្រុស​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​(​រក្សា​ទុក​ជួញដូរ​និង​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​),
​ទី​២-​ឈ្មោះ​ សូរ​ វ៉​ច​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​ ខេត្តសៀមរាប​(​សម្រួល​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​),​ ទី​៣-​ឈ្មោះ​ រិ​ទ្ធ​ ពន្លក​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​គោក​តា​ចាន់​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​(​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ដកហូត​វត្ថុ​តាង​រួម​មានៈ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០២​កញ្ចប់​ ស្មើនឹង​ទំងន់​០,៨​ក្រាម​ (​ទាំង​សំបក​)​ទូរស័ព្ទ​ដៃ​ចំនួន​០៣​ គ្រឿង​ ៕


ចំនួនអ្នកទស្សនា

    20591607

  • ថ្ងៃនេះ4171
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34001
  • ខែនេះ149151
  • ឆ្នាំនេះ149151
  • សរុប20591607