ឧត្តរមានជ័យ៖ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅខាងជើងផ្សារត្រពាំងប្រាសាទ ក្នុងភូមិត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាករណីហិង្សាខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ ហេង វាយទៅលើជនរងគ្រោះឈ្មោះ ផង់ សុខេង ភេទប្រុស អាយុ ២៩ឆ្នាំ និងដំបងឈើជ្រុង បណ្តាលអោយរងរបួសបែកចិញ្ចើមខាងឆ្វេង, ក្បាលលើចិញ្ចើមខាងឆ្វេងនិងក្រោមភ្នែកខាងឆ្វេងរងរបួសចំនួន៦ថ្នេរ។
លោក ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា មូលហេតុ ស្រវឹងស្រាទាស់ពាក្យសម្តី ដោយជនរងគ្រោះស្រវឹង ស្រាដើររកមិត្តភ័ក្ត្រ ចូលច្រឡំផ្ទះជនសង្ស័យ កំពុងផឹក ហើយក៏ខ្ចីម៉ូតូជនសង្ស័យៗមិនអោយក៏បបួលជនសង្ស័យវ៉ៃមួយស្មើរ។ ផ្តើមចេញពីទំនាស់ពាក្យសម្តីក៏ត្រូវបានជនសង្ស័យស្ទាក់វាយជនរងគ្រោះតាមផ្លូវក្រោយប្រព្រឹត្តរួចបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងតែស្រាវជ្រាវរកជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់៕