សៀមរាប៖ ជនរងគ្រោះត្រូវប្រពន្ធកាប់ត្រូវចំភ្លៅជើងខាងឆ្វេងរួចក៏បញ្ជូនទៅមន្ទីរពេទ្យខេត្ដ តែដោយសារស្នាមរបួសធំពេក ហើយឈាមហូរខ្សោះអស់ទើបគ្រូពេទ្យជួយមិនទាន់ក៏បណ្ដាលឲ្យស្លាប់កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ។ប្ដីដែលស្លាប់នោះ ឈ្មោះ ឆេង ប្រុស អាយុ ២៤ ឆ្នាំ ជាមន្ត្រីយោធានៅវរសេនាតូចបញ្ជូនសារ កងពលធំអន្តរាគមន៍លេខ ២ ។
ចំណែកស្ត្រីសង្ស័យជាប្រពន្ធ មានឈ្មោះ បេង សុខលាភ អាយុ ១៩ ឆ្នាំ។ករណីនេះជាអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមូលហេតុបណ្តាលឲ្យមានអំពើហិង្សាកើតឡើងគឺដំបូងដោយសារប្រពន្ធសុំលែងលះ តែបុរសរងគ្រោះជាប្តីមិនព្រម ក៏ទាស់សម្តីគ្នាហើយកើតជាអំពើហិង្សារហូតដល់ប្រពន្ធយកកាំបិតបុ័ងតោមកកាប់ប្តីចំភ្លៅខាងឆ្វេងបណ្ដាលឲ្យស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យខេត្ដសៀមរាប។ដោយ កង ពុទ្ធិវិរៈ