រថយន្ត​LEXUS​ បុក​រោង​លក់ដូរ​ បណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ របួសស្រាល​ នៅ​ស្រុក​រមាស​ហែក​

07-February-2019 | ដោយ ពលមនសិការ

​ស្វាយ​រៀង​៖​ មនុស្ស​ប្រុស​-​ស្រី​ចំនួន​៧​នាក់​ រង​របួសស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ចូល​តូប​លក់​ចាប់ហួយ​របស់​ប្រជាពលរដ្ឋ​។​ ករណី​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​នឹង​៣០​នាទី​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​១៣​ ក្រាល​កៅស៊ូ​ នៅ​ចំណុច​ភូមិ​ចុង​អូរ​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​។​

​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​LEXUS​ RX330​ ពណ៌​ប្រផេះ​ ពាក់​ស្កាក​លេខ​ ភ្នំពេញ​ 2AU-8993​ បើកបរ​ដោយ​ឈ្មោះ​ វ៉ា​ន់​ សា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ក្រូច​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​រួម​ដំណើរ​មនុស្ស​៦​នាក់​រួយ​មានៈ​

​ទី​១-​ឈ្មោះ​ កេង​ ចាន់​ឌឿ​ន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ត្រពាំង​គ្រួ​ស​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​
​ទី​២-​ឈ្មោះ​ វ៉ា​ន់​ ប៊ុ​ន​រន​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ក្រូច​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​
​ទី​៣-​ឈ្មោះ​ ដុំ​ សា​ម៉​ន​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ត្រពាំង​គ្រួ​ស​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​
​ទី​៤-​ឈ្មោះ​ទេព​ សា​រ៉​ម​ ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ក្រូច​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​
​ទី​៥-​ឈ្មោះ​ សំ​ លី​សា​ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ​ រស់នៅ​ភូមិ​ក្រូច​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​
​ទី​៦-​ឈ្មោះ​ ឌឿ​ន​ សំណាង​ ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ មុខរបរ​ក្នុង​បន្ទុក​ រស់នៅ​ភូមិ​ត្រពាំង​គ្រួ​ស​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​

​ចំណែក​ម្ចាស់​រោង​លក់ដូរ​ឈ្មោះ​ សែ​ លី​ដា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​ចុង​អូរ​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​។​

​សម្ភារៈ​ខូចខាត​ទូរ​កញ្ចក់​ដាក់​ពែង​១,​ គ្រែ​២​ម​x២.៥​ម​ ធុង​ស្នោ​រដាក់​ទឹកកក​ រថយន្ត​មួយ​គ្រឿង​។​ មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ ក្នុង​ករណី​នេះ​បណ្តាល​ឱ្យ​គ្រោះថ្នាក់​មនុស្ស​៧​នាក់​ ស្រី​៤​នាក់​ស្រាល​។​ បច្ចុប្បន្ន​អ្នក​រង​គ្រោះ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក​។​ មូលហេតុៈ​រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ៕

ចំនួនអ្នកទស្សនា

    20591157

  • ថ្ងៃនេះ3721
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33551
  • ខែនេះ148701
  • ឆ្នាំនេះ148701
  • សរុប20591157