អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង ក្នុងនោះ៣ខ្នង ជាផ្ទះឈើ (ឆេះអស់ទាំងស្រុង) និង១ខ្នងទៀត (ខូចខាតអស់ពាក់កណ្តាល) និងទ្រព្យសម្បត្តិជាច្រើនទៀត តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទីខែ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩៖០០នាទីព្រឹក ស្ថិតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីនេះអាចបណ្តាលមកពីការដុតសំរាម ខាងក្រោយផ្ទះរបស់ម្ចាស់ផ្ទះម្នាក់ក្នុងចំណោមផ្ទះឆេះទាំងនោះ។