ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

08-February-2019 | ដោយ ពលមនសិការ

​ព្រះ​វិហារ​៖​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្ដម​ គោ​ស៊ុំ​ ប៊ុ​ន​សឿ​ត​ អភិបាលរង​ខេត្ត​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ អ៊ុ​ន​ ចាន់​ដា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៤​កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រ​វ​នឹង​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​សាលា​ខេត្តព្រះវិហារ​។​

​សូម​បញ្ជាក់​ថា​ លោក​ឧត្តមសេនីយ៍ទោ​ សួ​ស​ សុខ​ដា​រ៉ា​ ពី​អនុប្រធាន​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ត្រូវ​បាន​តែងតាំង​ជំនួស​ លោក​ឧត្តមសេនីយ៍ទោ​ យិ​ន​ ចំណាន​ ដែល​ត្រូវ​ទៅ​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ រតនគីរី​វិញ​ ខណៈ​ស្នងការ​នគរបាល​ខេត្ត​រតនគីរី​ លោក​ឧត្តមសេនីយ៍ទោ​ ងួ​ន​ គឿ​ន​ ត្រូវ​ចូល​និវត្តន៍​។​

​ពិធី​នេះ​ដែរ​ក៏​មានការ​អញ្ជើញ​ចូលរួម​ ពី​កងកម្លាំង​ទាំង​បី​ អភិបាល​ នៃ​គណៈ​ អភិបាលរង​ស្រុក​ ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ និង​កងកម្លាំង​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ជា​ច្រើន​រូប​៕

ចំនួនអ្នកទស្សនា

    20591577

  • ថ្ងៃនេះ4141
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33971
  • ខែនេះ149121
  • ឆ្នាំនេះ149121
  • សរុប20591577