ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​

11-February-2019 | ដោយ ពលមនសិការ

​កំពង់ឆ្នាំង​៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ខូ​វ​ លី​ អតីត​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ត្រូវ​បាន​តែងតាំង​ជំនួស​លោក​ឧត្តមសេនីយ៍ទោ​ ឡុ​ច​ សុ​វ​ណ្ណា​រ៉ា​ ដែល​ត្រូវ​ចូល​និវត្តន៍​។​

​ពិធី​ប្រកាស​តែងតាំង​ និង​ផ្ទេរ​ភារកិច្ច​នេះ​ រៀបចំ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ផង​ដែរ​៕​

 

ចំនួនអ្នកទស្សនា

    20591357

  • ថ្ងៃនេះ3921
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33751
  • ខែនេះ148901
  • ឆ្នាំនេះ148901
  • សរុប20591357