អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​ ០២​នាក់​ ទៅ​តុលាការ​ ករណី​ទទួលផល​ចោរកម្ម​!

12-February-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កង​រាជ​អាវុធ​ត​ហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ ០២​នាក់​ ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម​។​ ជនសង្ស័យ​ទាំង​ ០២​នាក់​ នេះ​ មុន​ឃាត់ខ្លួន​ ដំបូង​ឡើយ​ កាលពី​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ឈ្មោះ​ សេង​ ចិ​ត្ត្រា​ ដែល​ជា​ជន​រង​គ្រោះ​ បាន​បាត់​រថយន្ត​ ០១​គ្រឿង​ ម៉ាក​ TOYOTA​ MATRIX​ ពណ៌​ទឹកមាស​ ស៊េរី​ឆ្នាំ​២០០៣​ ស្លាក​លេខ​ ភ្នំពេញ​ 2AF-2402​ ដោយ​បាន​ចត​ទុក​ក្រោម​សំ​យ៉ាប​ផ្ទះ​ ហើយ​មិន​បាន​យក​ប័ណ្ណ​សំគាល់​រថយន្ត​ ប័ណ្ណបើកបរ​ និង​សោរ​ចេញពី​រថយន្ត​នោះ​ទេ​ ហើយ​បាន​ចូល​ទៅ​ក្នុងផ្ទះ​សំរាក​ធម្មតា​ ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក​មក​វិញ​ ទើប​ជន​រង​គ្រោះ​ដឹង​ថា​ រថយន្ត​ខ្លួន​ត្រូវ​បាន​ចោរលួច​បាត់​។​ លុះដល់​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​នឹង​០០​នាទី​ ជន​រង​គ្រោះ​បានឃើញ​រថយន្ត​របស់​ខ្លួន​ នៅ​ចំណុច​ ផ្លូវ​១៨២​ កែង​ផ្លូវ​២៥៧​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដែល​មាន​ជនសង្ស័យ​ ០២​នាក់​ កំពុង​បើក​ ក៏​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌទួលគោក​ ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ហ៊​ន​ ហាក់​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ​និង​ទី​២-​ឈ្មោះ​ គ្រៀល​ ថុ​ន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​។​

​ក្រោម​វិធានការ​ នៃ​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ពួក​គេ​បាន​សារភាព​ឲ្យ​ដឹង​ថា​ មុន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​ ឈ្មោះ​ ហ៊​ន​ ហាក់​ បាន​ចូល​លេង​ល្បែងស៊ីសង​នៅ​ណា​ហ្គា​វើ​ល​ ហើយ​បាន​ជួប​បុរស​ម្នាក់​ អាយុ​ប្រហែល​ ៣០​ឆ្នាំ​ ដែល​កំពុង​លេងល្បែង​នៅ​ណា​ហ្គា​ដូច​គ្នា​ បន្ទាប់​មក​រូបគេ​ទាំង​ ០២​នាក់​ បាន​យក​រថយន្ត​ ០១​គ្រឿង​ ម៉ាក​ TOYOTA​ MATRIX​ ពណ៌​ទឹកមាស​ ស៊េរី​ឆ្នាំ​២០០៣​ ស្លាក​លេខ​ ភ្នំពេញ​ 2AF-2402​ ទៅ​ដាក់បញ្ចាំ​ នៅ​ហាង​បញ្ចាំ​មួយ​កន្លែង​ មា​នទី​តាំងនៅ​ផ្លូវ​១៨៦​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ បាន​ប្រាក់​ ១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ ហើយ​បុរស​នោះ​បាន​ឲ្យ​ប្រាក់​មក​ខ្លួន​ ៥០​ដុល្លា​ អា​មេ​រិ​ក​។​ បន្ទាប់​មក​បុរស​នោះ​ ទូរស័ព្ទ​ឲ្យ​រូប​ខ្លួន​យក​ប្រាក់​ ៥០០​ដុល្លារ​អា​មេ​រិ​ក​ បន្ថែម​ទៀត​ តែ​រូប​ខ្លួន​បាន​ប្រាប់​ថា​ទាល់តែ​ លួស​រថយន្ត​នោះ​ហើយ​ទៅ​បញ្ចាំ​កន្លែង​ផ្សេង​ទើបបាន​ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​បុរស​០២​នាក់​ ជិះ​ម៉ូតូឌុប​ យក​លុយ​មក​ឲ្យ​ខ្លួន​ ១,១០០​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​លួស​យក​រថយន្ត​នោះ​មក​វិញ​។​ ក្រោយ​ពេល​លួស​រថយន្ត​នោះ​បាន​ រូបគេ​ និង​ឈ្មោះ​ គ្រៀល​ ថុ​ន​ បាន​ជិះ​រថយន្ត​នោះ​ទៅ​ហាង​បញ្ចាំ​មួយ​កន្លែង​ទៀត​ លុះដល់​ចំណុច​ ផ្លូវ​លេខ​២៥៧​ កែង​ផ្លូវ​១៨៦​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ រូបគេ​ទាំង​ ០២​នាក់​ ក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌទួលគោក​ ឃាត់ខ្លួន​តែ​ម្តង​ ៕

ចំនួនអ្នកទស្សនា

    20591567

  • ថ្ងៃនេះ4131
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33961
  • ខែនេះ149111
  • ឆ្នាំនេះ149111
  • សរុប20591567