លោក​ឧត្តមសេនីយ៍ត្រី​ តូច​ សាកល​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋា​ន្ត​រ​ស័ក្តិ​ ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​

13-February-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់​ បាន​ប្រារ​ព្វ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋា​ន្ត​រ​ស័ក្តិ​ ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ ក្រោម​ឣ​ធិ​បតី​ភាព​លោក​ឧត្តមសេនីយ៍ត្រី​ តូច​ សាកល​ ស្នងការ​រង​ទទួល​បន្ទុក​ផែនការ​ងារ​ធនធានមនុស្ស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ត​សេនីយ៍​ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​ នៃ​ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ និង​លោក​ សុខ​ ណា​រ៉េ​ត​ ឣ​ភិ​បាល​រង​ស្រុក​ក្រឡាញ់​។​

​ឣ​ញ្ជើ​ញ​ចូលរួម​នា​ឱកាស​នោះ​មាន​លោកនាយ​ នាយ​រង​ការិយាល័យ​ជំនាញ​ តំណាង​ផ្នែក​សឹក​រង​ កង​រាជ​ឣា​វុ​ធ​ហត្ថ​ស្រុក​ និង​អស់លោក​ឣ​ធិ​ការ​ ឣ​ធិ​ការ​រង​ ចំនួន​៦​ស្រុក​ ដែល​ពាក់ព័ន្ធ​ផង​ដែរ​។​

​បន្ទាប់​ពី​លោក​វរសេនីយ៍ឯក​ ជី​ បេង​ជន​ ឣ​ធិ​ការ​នគរបាល​ស្រុក​ក្រឡាញ់​ និង​លោក​វរសេនីយ៍ឯក​ អៀង​ មក​រា​ នាយការិយាល័យ​បុគ្គលិក​ បាន​ឡើង​ឣា​ន​របាយការណ៍​ស្វាគមន៍​ និង​រាយការណ៍​ការងារ​ដែល​កងកម្លាំង​នគរបាល​ បាន​ឣ​នុ​វត្ត​កន្លង​មក​ និង​ឣា​ន​សេចក្តីសំរេច​ និង​អាន​ប្រកាស​បំពាក់​ឋា​ន្ត​រ​ស័ក្តិ​ រួច​មក​លោក​ឧត្តមសេនីយ៍ត្រី​ តូច​ សាកល​ ស្នងការ​រង​បាន​អញ្ជើញ​បំពាក់ស័ក្តិ​ ជូន​ដល់​ម​ន្រី​នគរបាល​ដែល​មាន​ ថ្នាក់​វរសេនីយ៍ត្រី​ចំនួន​៧​នាក់​ ថ្នាក់​ឣ​នុ​សេនីយ៍​ឯក​ ចំនួន​៥​នាក់​ ថ្នាក់​ឣ​នុ​សេនីយ៍​ទោ​៤​នាក់​ ថ្នាក់​ឣ​នុ​សេនីយ៍​ត្រី​ចំនួន​៤​នាក់​ ព្រិ​ន្ទ​បាល​ឯក​៥​នាក់​ និង​ព្រិ​ន្ទ​បាល​ទោ​៤​នាក់​។​ ប្រកាស​តួនាទី​ និង​ផ្ទេរ​កិច្ច​ចំនួន​៣៥​នាក់​ផង​ដែរ​។​

​មាន​មតិ​សំណេះសំណាល​ក្នុង​ឱកាស​នោះ​លោក​ សុខ​ ណា​រ៉េ​ត​ អភិបាលរង​ស្រុក​ និង​លោក​ឧត្តមសេនីយ៍​ តូច​ សាកល​ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​ សំណាក់​លោក​ឧត្តមសេនីយ៍​ស្នងការ​ ចំពោះ​កងកម្លាំង​ និង​សំដែង​នៅ​ការ​កោតសរសើរ​ចំពោះ​ កងកម្លាំង​នគរបាល​ទាំងអស់​ដែល​កន្លង​មក​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​កិច្ច​ការពារ​ សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សង្គម​ ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​។​

​លោក​ឧត្តមសេនីយ៍​បាន​បន្ត​ទៀត​ថា​៖​ដោយ​ឈរ​លើ​តួនាទី​ភារកិច្ច​ភារកិច្ច​ជា​អ្នក​ការពារ​ ថែរក្សា​ សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​ កងកម្លាំង​យើង​ចំពោះ​មុខ​នេះ​ត្រូវ​ប​ ន្ត​កិច្ច​ការពារ​ សន្តិសុខ​ សុវត្ថិភាព​ ឲ្យ​បាន​ល្អ​ និង​បន្ត​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ទ្វេរ​ឡើង​ថែម​ទៀត​ ក្នុង​នេះ​កម្លាំង​ទាំងអស់​ត្រូវ​តាមដាន​ត្រួតពិនិត្យ​សភាពការណ៍​ និង​ត្រៀម​អន្តរាគមន៍​ ជួយ​ប្រជាពលរដ្ឋ​នៅ​រាល់​ហេតុការណ៍​និង​ត្រូវ​បង្ការ​ទប់ស្កាត់​នៅ​រាល់​ហេតុការណ៍​ក្នុង​ករណី​មានការ​អុកឡុក​ការ​ គំរាមកំហែង​ អំពើ​ហិង្សា​ល្មើសច្បាប់​ផ្សេងៗ​ ដែល​បង្ករ​ឲ្យ​មាន​ភាព​ អនាធិបតេយ្យ​ យកចិត្តទុកដាក់​អនុវត្ត​បន្ត​ទៀត​ និង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុ​ ង​ការ​បង្ការ​ទប់ស្កាត់​បទល្មើស​ គ្រប់​ប្រភេទ​ ពិសេស​ទប់ស្កាត់​ នូវ​រាល់​ល្បិច​កល​និង​ឧបាយកល​ របស់​ជនខិលខូច​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​ និង​ជំរុញ​ចលនា​ប្រជា​ការពារ​ភូមិ​ឃុំ​។​

​ដើម្បី​ឆ្លើយ​តប​ទៅ​និង​តួនាទី​ភារកិច្ច​ដែល​បាន​កំណត់​ខាងលើ​កម្លាំង​យើង​ទាំងអស់​ត្រូវ​មាន​សាមគ្គីភាព​ឯកភាព​និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ល្អ​សំដៅ​ធានា​បាន​នូវ​សុវត្ថិភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ទ្វេរ​ឡើង​ថែម​ទៀត​ផង​ដែរ​ ៕


ចំនួនអ្នកទស្សនា

    20590247

  • ថ្ងៃនេះ2811
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32641
  • ខែនេះ147791
  • ឆ្នាំនេះ147791
  • សរុប20590247