កម្លាំង​នគរបាល​គ្រឿងញៀន​ បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ ទៅ​សាលាដំបូង​ខេត្ត​

13-February-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប​បាន​បញ្ជូន​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ ទៅ​អយ្យ​កាយ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២២​និង​៣០​នាទី​ នៅ​ចំណុច​នៅ​ភូមិ​មណ្ឌល​២​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ហៀន​ យឺត​ ភេទ​ប្រុស​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​កំពង់​ថ្កូវ​ ឃុំ​កំពង់​ថ្កូវ​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ និង​ទី​២-​ឈ្មោះ​យន់​ មុនី​រៈ​ ភេទ​ប្រុស​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ក្រឡាញ់​ ឃុំ​ក្រឡាញ់​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​។​

​ដកហូត​វត្ថុ​តាង​មានៈ​ម្សៅ​មេ​តំ​ហ្វេ​ តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៣​កញ្ចប់​ ស្មើនឹង​ទំងន់​១១,៤​ក្រាម​ (​ទំងន់​សុទ្ធ​),​ សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​,​ ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​ ៕


ចំនួនអ្នកទស្សនា

    20592247

  • ថ្ងៃនេះ4811
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34641
  • ខែនេះ149791
  • ឆ្នាំនេះ149791
  • សរុប20592247