ភ្នំពេញ៖ នៅវេលាម៉ោង៤នឹង៣៧នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតតាមណ្តោយផ្លូវបេតុង ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលការិយាល័យ បង្ការ ពន្លត់អគ្គីភយ័និងសង្គ្រោះ រាជធានីភ្នំពេញ បានឲ្យដឹងថាម្ចាស់រងគ្រោះឈ្មោះចាន់ សុជាតិ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នកលេងភ្លេងការ។
ប្រភពដដែលបន្តថាមូលហេតុ ឆ្លងចរន្តអគ្គិសនី។
សម្ភារៈខូចខាតៈ ឆេះរថយន្ត(រ៉េហ្វ័រ) ពាក់ស្លាកលេខ (ខ. 3990) ផលិតឆ្នាំ១៩៩៧, ឆេះសំលៀកបំពាក់លេងភ្លេងការ កាតគ្រីឡានរថយន្ត ខូចខាតទាំងស្រុងអត្តសញ្ញាប័ណ្ណ២សន្លឹក សំបុត្រកំណើត៣សន្លឹក នឹងពុំបានឆេះរាលដាលដល់អ្នកនៅក្បែរខាងឡើយ។ ក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានប្រើរថយន្តចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប ៕