ភ្នំពេញ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ ស្នាក់នៅគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងលើសទិដ្ឋាការស្នាក់នៅ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧ និង២០នាទី។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថាជនបរទេសខាងលើ ឈ្មោះ CHOI JIYOON ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិកូរ៉េ។
លោកនាយការិយាល័យបន្តថា បន្ទាប់ពីកម្លាំងការិយាល័យបានសាកសួរ ដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅ ឆ្នាំ២០១២ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ គោលបំណងរកស៊ី។
បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងលើសទិដ្ឋាការស្នាក់នៅ។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕