មនុស្ស​២​នាក់​ បាន​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

14-February-2019 | ដោយ ពលមនសិការ

ស្វាយ​រៀង​៖​ មនុស្ស​២​នាក់​ បាន​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ដោយ​ខ្លួនឯង​ នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​០០​នឹង​២៥​នាទី​យប់​ លើ​ផ្លូវជាតិ​លេខ​១​ ភូមិ​កំពង់ត្របែក​ ឃុំ​/​ស្រុក​កំពង់ត្របែក​។​

​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​ មាន​ម៉ូតូ​១​គ្រឿង​ ម៉ាក​C125​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BQ-1002​ បើកបរ​ដោយ​ឈ្មោះ​ម៉ៅ​ សុភា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ចេក​ ឃុំ​ចេក​ ស្រុក​ស្វាយ​ជ្រុំ​ មក​ដល់​ចំណុច​ខាងលើ​ បាន​ដួល​ដោយ​ខ្លួនឯង​ នៅ​លើ​ទ្រូងផ្លូវ​ បណ្តាល​អោយរ​បួស​២​នាក់​ រួម​មាន​អ្នកបើកបរ​ របួស​បាក់ដៃ​ឆ្វេង​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ គុម​ ស្រី​តូច​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ជិៈ​ពីក្រោយ​ របួស​បាក់ជើង​ខាងឆ្វេង​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​ពីរ​ សមត្ថកិច្ច​បាន​ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក​ រីឯ​ម៉ូតូ​បាន​យក​មក​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ត្របែក​ ៕


ចំនួនអ្នកទស្សនា

    19538827

  • ថ្ងៃនេះ1581
  • ម្សិលមិញ1951
  • សប្តាហ៍នេះ3541
  • ខែនេះ56441
  • ឆ្នាំនេះ311381
  • សរុប19538827