មុខសញ្ញា​គ្រឿងញៀន​២​នាក់​ ត្រូវ​នគរបាល​ចាប់ខ្លួន​ ជាមួយនឹង​ថ្នាំ​ញៀន​MDMA​ ៣៨​គ្រាប់​

15-February-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ លោក​ឧត្តមសេនីយ៍ត្រី​ ស៊ុន​ សុ​ផាត​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន​ឲ្យ​ដឹង​ថាៈ​ នៅ​យប់​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ២២​នឹង​៣០​នាទី​ កម្លាំង​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​ ស្ថិត​នៅ​ក្រុម​១០​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​

​លោកស្នងការ​រង​បន្ត​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ សៀ​ រិ​ទ្ធី​ស័ក្ក​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​។​

​សមត្ថកិច្ច​បាន​ដកហូត​៖​ថ្នាំ​ញៀន​ ប្រភេទ​ MDMA​ ចំនួន​៣៨​ គ្រាប់​ និង​ ទូរ​សព្ទ័​១​គ្រឿង​។​ បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ ឈ្មោះ​ សៀ​ រិ​ទ្ធី​ស័ក្ក​ បាន​បង្ហាញ​ សមត្ថកិច្ច​ទៅ​ឃាត់ខ្លួន​ឈ្មោះ​ពុធ​ រតនៈ​ ភេទ​ប្រុស​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ និង​ មិត្ត​ភ័ក្ដិ​ ចំនួន​៤​នាក់​ទៀត​។​ បន្ទាប់​ពី​បាន​សាកសួរ​បន្ថែម​ ជន​ទាំង​៤​ ពុំ​មានការ​ពាក់ព័ន្ធ​ នឹង​បទល្មើស​គ្រឿងញៀន​ សម្ថ​កិច្ច​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​វិញ​។​ ​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​ កំពុង​កសាង​សំណុំរឿង​ តាម​ នីតិវិធី​បញ្ជូន​ ទៅ​សាលាដំបូង​៕


ចំនួនអ្នកទស្សនា

    19526667

  • ថ្ងៃនេះ2481
  • ម្សិលមិញ2591
  • សប្តាហ៍នេះ9501
  • ខែនេះ44281
  • ឆ្នាំនេះ299221
  • សរុប19526667