ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឫស្សីកែវ បានចុះរដ្ឋបាលនៅភូមិផ្សារតូច ក្រុមទី១ សំណង់មិរៀបរយ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានបង្ក្រាបបានទូហ្គេមបាញ់ត្រីចំនួន២ទូ, បៀចំនួន៤គ្រឿង និងមនុស្សលេង៣នាក់។
ទី១-ឈ្មោះ ណាក់ ឆាយ ភេទស្រី អាយុ១២ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវដែក សង្កាត់ទួលសង្កែ (អ្នកលេង), ទី២-ឈ្មោះម៉ាត់ រុំ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្រុម១៤ ភូមិផ្សារតូច(អ្នកលេង) និងទី៣-ឈ្មោះវ៉ា រិទ្ធី ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម១៤ ភូមិផ្សារតូច (អ្នកលេង)។
ក្រោយឃាត់ខ្លួនលោកអភិបាលបានអប់រំនៅនឹងកន្លែងអោយវិលទៅផ្ទះវិញ។ ចំណែកឯទូហ្គេម និងទូបៀររក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ៕