នាយ​ឧត្តមសេនីយ៍​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​៖​ សន្តិសុខ​ ឯកជន​មិន​បាន​កាត់​ផ្តាច់​ពី​គ្នា​ជាមួយ​មន្ត្រី​នគរបាល​នោះ​ឡើយ​

18-February-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ដឹកនាំ​កិច្ចប្រជុំ​ដក​ពិសោធន៍​ការងារ​សន្តិសុខ​ឯកជន​ រវាង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន​ សហគ្រាស​គ្រឹះស្ថាន​ជ្រើសរើស​ភ្នាក់ងារ​សន្តិសុខ​ឯកជន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មាន​ប្រសាសន៍​បន្ត​ថា​ សន្តិសុខ​ ឯកជន​មិន​បាន​កាត់​ផ្តាច់​ពី​គ្នា​ជាមួយ​មន្ត្រី​នគរបាល​នោះ​ឡើយ​ បើ​ទោះបីជា​បុគ្គលិក​សន្តិសុខ​ ឯកជន​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក៏​ដោយ​នោះ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​បាន​លើក​ឡើង​ថា​«​សន្តិសុខ​ឯកជន​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​នគរបាល​ជា​និច្ច​មិន​ថា​ពេលវេលា​ណា​នោះ​ឡើយ​ ហើយ​ពួក​គេ​មិន​អាច​កាត់​ផ្តាច់​ពី​ គ្នា​បាន​នោះ​ដែរ​»​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​បាន​លើក​ឡើង​ទៀត​ថា​ ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​មាន​ទីភ្នាក់ងារ​ជ្រើសរើស​សន្តិសុខ​ឯកជន​នេះ​ គឺ​ដើម្បី​ជួយ​ជា​ភ្នែក​ជា​ច្រមុះ​ របស់​សមត្ថកិច្ច​យើង​ ក្នុង​គោលបំណង​ជួយ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ក៏​ ដើម្បី​ជួយ​ថែរក្សា​ការពារ​នូវ​សន្តិសុខ​ជូន​ដល់​ក្រុមហ៊ុន​គ្រឹះស្ថាន​នានា​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឧត្តមសេនីយ៍ឯក​ លឹ​ម​ សុខា​រស្មី​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភ្នាក់ងារ​ សន្តិសុខ​ឯកជន​មាន​ចំនួន​២៤៤​ក្រុមហ៊ុន​ដោយ​មាន​កម្លាំង​ចំនួន​២៧.១៩០​នាក់​។​

​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ លឹ​ម​ សុខា​រស្មី​បាន​ឲ្យ​ដឹង​ទៀត​ថា​កាលពី​ឆ្នាំ​២០១៨​កន្លង​ ទៅ​នេះ​បាន​ប្រមូល​កម្រៃ​សេវា​សាធារណៈ​ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ និង​សហគ្រាស់​គ្រឹះស្ថាន​បង់​ជូន​រដ្ឋ​បាន​ចំនួន​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​ ៕

 

ចំនួនអ្នកទស្សនា

    20590597

  • ថ្ងៃនេះ3161
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32991
  • ខែនេះ148141
  • ឆ្នាំនេះ148141
  • សរុប20590597