សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៣​ នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រានុកូលដ្ឋាន​

18-February-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៣​ នៃ​គណៈកម្មាធិការ​ជាតិ​ ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រានុកូលដ្ឋាន​ ស្ថិតិ​អត្រានុកូលដ្ឋាន​ និង​អត្តសញ្ញាណ​កម្ម​ ហៅ​កាត់​ថា​ គ​.​ជ​.​ដ​.​អ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ បាន​ផ្ដោត​ការ​ពិភាក្សា​អំពី​របៀបវារៈ​សំខាន់ៗ​ដូច​ខាងក្រោម​៖​
-​ការ​អនុម័ត​កំណត់ហេតុ​អង្គប្រជុំ​លើក​ទី​២​របស់​ គ​.​ជ​.​ដ​.​អ​
-​ការ​ពិនិត្យ​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​ ស្ដី​ពី​វឌ្ឍនភាព​ នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្ដី​ពី​អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១២-២០២៦​
-​របាយការណ៍​ស្ដី​ពី​ការ​វាយតម្លៃ​ ការ​អនុវត្ត​សាកល្បង​ច្រក​ចេញចូល​តែ​មួយ​ សេវា​អត្តសញ្ញាណ​កម្ម​ នៅ​សាលាឃុំ​ សង្កាត់​ ក្នុង​ខេត្ត​កែប​ និង​ខេត្តកំពត​

-​របាយការណ៍​សង្ខេប​ ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​រៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ អនុ​ត្រ​នុ​កូ​ល​ដ្ឋា​ន​ ស្ថិតិ​អត្រានុកូលដ្ឋាន​ និង​អត្តសញ្ញាណ​កម្ម​

-​និង​បញ្ហា​ផ្សេងៗ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ចាត់​ទុក​ការ​កំណត់​អត្តសញ្ញាណ​បុគ្គល​ឲ្យ​បាន​ច្បាស់លាស់​ គឺជា​កិច្ចការ​ស្នូល​របស់​រាជរដ្ឋាភិបាល​ ដែល​ត្រូវ​ខិតខំ​ដោះស្រាយ​ឲ្យ​បាន​សម​ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា​ និង​កា​រត​ព្វ​កិច្ច​អន្តរជាតិ​។​

​សម្ដេច​ក្រឡាហោម​ ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ តែងតែ​ផ្ដល់​អាទិភាព​ជា​ចម្បង​លើ​កិច្ច​ខិតខំ​ដោះស្រាយ​ និង​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្មនេះ​ ឲ្យ​ឈាន​ទៅ​មុខ​ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្ដី​ពី​អត្តសញ្ញាណ​កម្ម​ ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​រួច​៕

ចំនួនអ្នកទស្សនា

    20589867

  • ថ្ងៃនេះ2431
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32261
  • ខែនេះ147411
  • ឆ្នាំនេះ147411
  • សរុប20589867