អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ចោរឆក់​ ០២​នាក់​ ចូល​គុក​ព្រៃ​ស​!

18-February-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ចោរឆក់​ ០២​នាក់​ ចូល​គុក​ព្រៃ​ស​ តាម​ការ​សម្រេច​របស់​ដីការ​ តុលាការ​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ទេព​ មេត្តា​ ហៅ​ប្រុស​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ និង​ទី​២-​ឈ្មោះ​ ឡាយ​ ប៉ក់​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​។​

​ពួក​គេ​ទាំង​ ០២​នាក់​ ខាងលើ​ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន​ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១៖៥០​នាទី​ នៅ​ចំណុច​ មុខ​ហាង​ម៉ាស្សា​ Golden​ Spa​ ផ្លូវ​រដ្ឋសភា​ថ្មី​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​។​

​តាម​ស្តាប់​ចម្លើយ​សារភាព​ ពួក​គេ​ទាំង​ ០២​នាក់​ បាន​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹង​ថា​ កន្លង​មក​ពួក​គេ​ ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទៅ​លើ​ជនជាតិ​ចិន​ ០៤​លើក​ រួច​មក​ហើយ​ ដោយ​ប្រើ​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ ស្មាស​វី​ ព​ណ៍​ខ្មៅ​ ស្លាក​លេខ​ កំពង់ចាម​ 1I-7456​។​ លើក​ទី​១​ ក្នុង​អំឡុង​ដើម​ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៩​យប់​ ឆក់​បាន​ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​ មិន​ចាំ​ម៉ាក​ នៅ​ចំណុច​ ម្តុំ​ផ្សារ​កុង​ទី​ន័​រ​ ជិត​ស្ថានទូត​រុ​ស្ស៊ី​ យក​ទៅ​លក់​នៅ​ម្តុំ​ផ្សារ​កណ្តាល​ បាន​តម្លៃ​ ៤០​ដុល្លា​ អា​មេ​រិ​ក​ ចែក​គ្នា​ស្មើ​ ,​លើក​ទី​២​ ក្នុង​អំឡុង​ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១០​យប់​ នៅ​ចំណុច​ជិត​ស្ថានទូត​រុ​ស្ស៊ី​ ឆក់​បាន​ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​ មិន​ស្គាល់​ម៉ាក​ យក​ទៅ​លក់​ឲ្យ​កម្មករ​សំណង់​ម្នាក់​ បាន​តម្លៃ​ ៣០​ដុល្លា​ អា​មេ​រិ​ក​ ចែក​គ្នា​ស្មើ​ ,​លើក​ទី​៣​ ក្នុង​អំឡុង​ចុង​ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៩​យប់​ នៅ​ចំណុច​ម្តុំ​ក្រោយ​ស្ថានទូត​រុ​ស្ស៊ី​ ឆក់​បាន​ទូរស័ព្ទ​ ០១​គ្រឿង​ មិន​ចាំ​ម៉ាក​ យក​ទៅ​លក់​ឲ្យ​កម្មករ​សំណង់​ បាន​តម្លៃ​ ៤០​ដុល្លា​ អា​មេ​រិ​ក​ ចែក​គ្នា​ស្មើ​ ,​លើក​ទី​៤​ ក្នុង​អំឡុង​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៨​យប់​ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន​ម្នាក់​ តែ​ពុំ​បាន​សម្រេច​ ដោយសារ​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់​។​ លុះ​រហូត​ដល់​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​យប់​ បន្ទាប់​ពី​ពួក​គេ​បាន​ចេញពី​កន្លែង​ផឹកស៊ី​ ជិះ​ម៉ូតូ​ដល់​មុខ​ក្លឹ​ប​មួយ​កន្លែង​ខាងលិច​កោះ​ពេជ្រ​ បានឃើញ​ជនជាតិ​ចិន​ ០១​នាក់​ កំពុង​ឈរ​ចុច​ទូរស័ព្ទ​ ឃើញ​ឳ​កាស​ល្អ​ ពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​ ហើយ​ធ្វើ​សកម្មភាព​ឆក់​តែ​ម្តង​ ពេល​នោះ​ស្រាប់តែ​មាន​កម្លាំង​អាវុធហត្ថ​ដែល​ល្បាត​ក្នុងភូមិ​សាស្ត្រ​នោះ​ ឃើញ​ក៏​ប្រដេញ​ស្ទាក់​ឃាត់​ពួក​ខ្លួន​ទាំង​ ០២​នាក់​ ភ្លាមៗ​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    20589307

  • ថ្ងៃនេះ1871
  • ម្សិលមិញ11441
  • សប្តាហ៍នេះ31701
  • ខែនេះ146851
  • ឆ្នាំនេះ146851
  • សរុប20589307