សៀមរាប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យ១៦នាក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ករណីរក្សាទុក ជួញដូរ និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទាំង១៦នាក់(ស្រី២នាក់) ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការនគរបាលក្រុងសៀមរាប កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណីរក្សាទុក ជួញដូរ និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិស្ទឹងថ្មីភូមិមណ្ឌល២ និងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
វត្ថុតាងដកហូតរួមមានៈ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១១កញ្ចប់ ស្មើនឹងទំងន់២,៤ក្រាម (ទាំងសំបក),ឧបករណ៍ប្រើប្រាស់គ្រឿងញៀនសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន១៥គ្រឿង ៕