តាកែវ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី លោកវរសេនីយ៍ឯក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៥៦/២០១៨ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តតាកែវ ឃាត់ខ្លួនជនជាប់ចោទឈ្មោះ ទីម វិន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨។
បន្ទាប់ពីការឃាត់ខ្លួនជនជាប់ចោទខាងលើ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានបន្ត ឃាត់ខ្លួនបក្ខពួកចំនួន០៦នាក់ទៀត(ប្រុស) ទី១-ឈ្មោះ ទ្រេស រ៉ាវ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រីខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី២-ឈ្មោះ សៅ រ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី៣-ឈ្មោះ ពៀច ពុតទី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ, ទី៤-ឈ្មោះ សុខ ចាន់ទ្រី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ, ទី៥-ឈ្មោះ សួង សុបឿន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ និងទី៦-ឈ្មោះ កាន់ នីម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដែលពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ-ឃុំជាមួយគ្នា បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕