ទឹក​អាង​ត្រពាំង​ថ្ម​ កំពុង​រីងស្ងួត​ ប៉ះពាល់​មច្ឆា​ជាតិ​ បក្សី​ដែល​កម្រ​អភិរក្ស​ រាប់រយ​ប្រភេទ​

22-February-2019 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ ទឹក​អាង​ត្រពាំង​ថ្ម​ កំពុង​រីងស្ងួត​ប៉ះពាល់​មច្ឆា​ជាតិ​ និង​បក្សី​ដែល​អភិរក្ស​រាប់រយ​ប្រភេទ​ និង​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ ក្រសួង​ជំនាញ​បាន​សុំ​បើកទឹក​ពី​ខេត្តឧត្តរមានជ័យ​ រយៈពេល​៧​ថ្ងៃ​ សុំ​១​លាន​ម៉ែត្រ​គីប​ទឹក​ ចូល​អាង​ដើម្បី​សង្គ្រោះ​មច្ឆា​ជាតិ​ និង​បក្សី​ដែល​កម្រ​។​

​ ​លោក​ យឹ​ម​ សំណាង​ អភិបាលស្រុក​ភ្នំស្រុក​ បានឱ្យ​ដឹង​ថា​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ គឺ​ជួប​រាំង​ស្ងួត​រយៈពេល​ជាង​ ១​ស​ប្តា​ហ៍​មក​ហើយ​បណ្តាល​ឲ្យ​មច្ឆា​ជាតិ​ និង​បក្សី​ដែល​អភិរក្ស​ក្នុង​អាង​ត្រពាំង​ថ្ម​ ប្រឈម​ស្លាប់​ បើ​គ្មាន​ទឹក​បញ្ចូល​ក្នុង​អាង​ព្រោះ​ទឹក​នៅ​សល់​តាម​ប្រឡាយ​ក្នុង​អាង​ដែល​មាន​ស្ថានភាព​ទឹកល្អក​ក្តៅ​មាន​ស្លែរ​ច្រើន​ប្រឈម​មច្ឆា​ជាតិ​និង​បក្សី​ស្លាប់​បាន​។​

​លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ទឹក​រីង​ពី​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​ចំពោះ​មច្ឆា​ជាតិ​ត្រូវ​បាន​ជន​មួយ​ចំនួន​លួច​ឆក់​និង​ចាប់​បានអោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ប្រជា​ការពារ​ភូមិ​ ចូលរួម​ការពារ​ទាំង​យប់​ និង​ថ្ងៃ​ដើម្បី​ការពារ​មច្ឆា​ជាតិ​ និង​បក្សី​ដែល​ត្រូវ​អភិរក្ស​នៅ​ក្នុង​អាង​ត្រពាំង​ថ្ម​រាប់រយ​ប្រភេទ​ដែល​ជា​សត្វ​កម្រ​ និង​ជា​តំបន់រ​ម្មណី​យ​ដ្ឋា​ន​។​

​លោក​ យឹ​ម​ សំណាង​ បាន​បន្ថែម​ថា​ ដោយ​បានការ​យកចិត្តទុកដាក់​ពី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ហើយ​មន្ទីរ​ជំនាញ​រួម​ជាមួយ​អាជ្ញាធរ​ស្រុក​បាន​យក​គ្រឿងចក្រ​ប្រភេទ​អ៊ែ​ស្កា​ចំនួន​៥​គ្រឿង​ កាយ​ទំលាក់​ទឹក​ពី​ចំណុច​ទំនប់​(​អា​ដ​)​ខេត្តឧត្តរមានជ័យ​បង្ហូ​ចូល​មក​អាង​ត្រពាំង​ថ្ម​។​ ដែល​ចាប់​កាយ​ពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ម្សិលមិញ​ដែល​មាន​គ្រឿងចក្រ​ចំនួន​៤​គ្រឿង​ កាយ​ជម្រៅ​១​ម៉ែត្រ​ និង​ទទឹង​១​ម៉ែត្រ​កន្លះ​កាយ​បាន​ប្រវែង​ជាង​៣,០០០​ម៉ែត្រ​ ហើយ​នៅ​សល់​ប្រវែង​ជាង​៤,០០០​ម៉ែត្រ​ ទៀត​អាច​ថា​កាយ​នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ ដែល​មាន​គ្រឿងចក្រ​ប្រភេទ​អ៊ែ​ស្កា​ចំនួន​៥​គ្រឿង​ អាច​ថា​រួចរាល់​ហើយ​បាន​បង្ហូរទឹក​ចូល​អាង​ត្រពាំង​ថ្ម​ដែលរ​ហូរ​ទឹក​រយៈពេល​៧​ថ្ងៃ​អាច​ថា​បាន​ប្រមាណ​ជាង​១​លាន​ម៉ែត្រ​គីប​។​

​លោក​បាន​បន្ត​ថា​ អាង​ត្រពាំង​ថ្ម​នេះ​ជា​លើក​ទី​២​ ហើយ​ដែល​ត្រូវ​បាន​រីងស្ងួត​កាលពី​ឆ្នាំ​២០១៥​ បណ្តាល​ឲ្យ​មច្ឆា​ជាតិ​ ងាប់​និង​បក្សី​ដែល​អភិរក្ស​អត់​ទឹក​ហើយ​នៅ​អំឡុង​ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ កំពុង​ប្រឈម​ការ​រីងស្ងួត​កណ្តាល​អាង​អស់​ទឹក​ នៅ​សល់​ទឹក​ ក្នុង​ប្រឡាយ​ជុំវិញ​អាង​ដែល​មាន​ទំហំ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ប្រវែង​ប្រមាណ​ជិត​១០​គីឡូម៉ែត្រ​បួន​ជ្រុង​នៅ​រដូវវស្សា​ផ្ទៃ​ទឹក​ដែល​ពេញ​មាន​ប្រមាណ​ជិត​២​លាន​ម៉ែត្រ​គីប​។​ មូលហេតុ​ដែល​អាង​ត្រពាំង​ថ្ម​ប្រឈម​រីងស្ងួត​ប៉ះពាល​ដល់​ប​ច្ឆា​ជាតិ​និង​បក្សី​ដែល​អភិរក្ស​គឺ​បណ្តាល​មក​ពី​ក​ក្តា​ឆ្នាំ​នេះ​កាលពី​រដូវវស្សា​មាន​ទឹកភ្លៀង​១​មេ​និង​ផ្គួ​ម​ផ្សំ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​ច្រើន​ផង​ទើប​បណ្តាល​ទឹក​រីងស្ងួត​ ៕

ចំនួនអ្នកទស្សនា

    20591167

  • ថ្ងៃនេះ3731
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33561
  • ខែនេះ148711
  • ឆ្នាំនេះ148711
  • សរុប20591167