ផឹកស៊ី​ស្រវឹង​ គង​ពាក្យ​សម្តី​គ្នា​វាយ​មួយ​ដងចប​ ត្រូវ​នគរបាល​ចាប់ខ្លួន​

22-February-2019 | ដោយ ពលមនសិការ

​ព្រៃវែង​៖​ កម្លាំង​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​ហិង្សា​ដោយ​ចេតនា​ នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ នៅ​ចំណុច​ភូមិ​ត្រពាំង​តា​មោក​ ឃុំ​ពាន​រោង​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​។​
​មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ បាន​ឲ្យ​ដឹង​ថា​ជន​បង្ក​ខាងលើ​ឈ្មោះ​ មា​វ​ គា​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​តា​មោក​ ឃុំ​ពាន​រោង​ ស្រុក​ស្វាយ​អ​ន្ទ​រ​ បាន​យក​ដងចប​វាយ​ទៅ​លើ​ឈ្មោះ​ គាន់​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ បណ្តាល​អោយរ​ងរ​បួស​ ធ្ងន់​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត​ ព្រៃវែង​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ មូលហេតុ​ ជម្លោះ​ពាក្យ​សំដី​ក្នុង​ពេល​ផឹកស៊ី​ជាមួយ​គ្នា​។​ បច្ចុប្បន្ន​ជន​បង្ករ​បាន​ឃាត់ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    20589927

  • ថ្ងៃនេះ2491
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32321
  • ខែនេះ147471
  • ឆ្នាំនេះ147471
  • សរុប20589927