សៀមរាប៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងគណបញ្ជាការឯកភាពស្រុកសូទ្រនិគមន៍ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយមន្ត្រីជំនាញជលផលសង្កាត់កំពង់ឃ្លាំង សរុប១២នាក់ កាណូត២គ្រឿង បង្ក្រាបបទល្មើសនេសាទអុយស្បៃមុងខុសច្បាប់នៅចំណុចចាប់ពីមាត់ពាមកំពង់ឃ្លាំង ក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគមន៍ មកដល់ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានបង្ក្រាប ក្បាលបរចំនួន៧ក្បាល,សាច់រ៉ាវ ចំនួន៨០០ម៉ែត្រ,ចំរ៉ឹងចំនួន៦០០ដើម, អ៊ុយស្បៃមុងចំនួន១២គ្រឿង,សាច់របាំងចំនួន១០០០ ម៉ែត្រ និងចាក់ប្រលេងកូនត្រីចំរុះចំនួន៤០គីឡូក្រាម។ រីឯវត្ថុតាងត្រូវបានកម្លាំងចំរុះយកមករក្សាទុកនៅសង្កាត់ជល់ផលកំពង់ឃ្លាំង ៕