គ្រោះ​អគ្គី​ភ័យ​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​និង​ត្រូវ​ចូលរួម​បង្កា​ទប់ស្កាត់​ទាំងអស់​គ្នា​

22-February-2019 | ដោយ ពលមនសិការ

ក្រចេះ​៖​ នៅ​ក្នុង​ទិវា​ជាតិ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៤​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្តក្រចេះ​ នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ អាជ្ញាធរ​ខេត្ត​ បាន​ចាត់​ទុក​គ្រោះ​អគ្គី​ភ័យ​ ជា​មហន្តរាយ​ធ្ងន់ធ្ងរ​មួយ​ និង​បាន​ប្រកាស​ឱ្យ​មានការ​រួម​គ្នា​ចូលរួម​បង្កា​និង​ទប់ស្កាត់​ទាំងអស់​គ្នា​ ខណៈ​ស្ថិតិ​ នៃ​ស្ថានភាព​គ្រោះ​អគ្គី​ភ័យ​ ដែល​កើត​មាននៅ​ខេត្តក្រចេះ​ជា​រៀង​រាល់​ឆ្នាំ​ គឺ​នៅ​មិន​ទាន់​មាន​ចំនួន​ថមថយ​នៅ​ ឡើយ​ទេ​នោះ​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​អាជ្ញាធរ​ស្រុក​ក្រុង​ទូ​ទាំង​ ខេត្ត​ប្រមាណ​ជាង​៥០០​នាក់​ និង​ធ្វើ​បទ​បង្ហាញ​ ពី​វិធី​ទប់ស្កាត់​ និង​ពន្លត់​អគ្គិភ័យ​ ពី​សំណាក់​កម្លាំង​នគរបាល​ជំនាញ​ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តក្រចេះ​។​

​ បើ​តាម​រប​ការណ៍​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ច្រឹង​ ផ​ល្លី​ ស្នងការ​រង​ទទួល​បន្ទុក​ អាវុធ​ជាតិ​ផ្ទុះ​និង​អគ្គិភ័យ​ បាន​បង្ហាញ​ពី​ស្ថិតិ​គ្រោះថ្នាក់​បណ្តាល​មក​ពី​អគ្គី​ភ័យ​ នៅ​ក្នុង​ឆ្នាំ​ ២០១៨​នៅ​ខេត្តក្រចេះ​ ឱ្យ​ដឹង​ថា​ បាន​កើត​មាន​ឡើង​ចំនួន​១៦​លើក​ លើ​១៦​លើក​ បើ​ប្រៀប​ ធៀប​ ទៅ​និង​ឆ្នាំ​២០១៧​ គឺ​មាន​តួរ​លេខ​ស្មើរ​គ្នា​។​ ករណី​នេះ​បាន​កើត​មាន​ឡើង​នៅ​ស្រុក​ស្នួល​ ៥​លើក​ឆេះ​ផ្ទះ​៤​ផ្ទះ​និង​រោង​ដាក់​សម្ភា​រះ​១​ ,​ស្រុក​សំបូរ​៤​លើក​ បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​៤​ផ្ទះ​ ស្រុក​ឆ្លូង​១​លើក​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​១​ផ្ទះ​,​ ស្រុក​ចិត្រ​បុរី​៣​លើក​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​ ៦​ផ្ទះ​ និង​ស្រុក​ព្រែក​ប្រសព្វ​ចំនួន​៣​លើក​ បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​៣​ផ្ទះ​។​ មហន្តរាយ​ គ្រោះ​អគ្គី​ភ័យ​ខាងលើ​ បាន​បណ្តាល​ឱ្យ​រង​របួស​មនុស្ស​ចំនួន​៣​នាក់​ស្រី​១​នាក់​ ឆេះ​១៨​ផ្ទះ​ ឆេះ​កុ​ដ្ឋ​ព្រះសង្ឃ​ រោង​ដាក់​សម្ភា​ភារ​ សរុប​ការ​ខាង​បងអស់​រាប់​សិប​លាន​រៀល​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ដែល​អគ្គិភ័យ​កើតឡើង​ដោយ​ សារ​កត្តា​ មួយ​ចំនួន​ក្នុង​នោះ​បញ្ហា​ភ្លើង​ធូប​ ទៀន​ ចង្ក្រាន​ ហ្គា​ស់​ ផាវ​ កាំ​ជ្រូ​ច​ បារី​ ចំហេះ​អគ្គិសនី​ ដុត​សំរាម​ គ្រឿងផ្ទុះ​ ទុ​ស្សេ​ខ្សែភ្លើង​ជាដើម​។​

​អភិបាលរង​ខេត្តក្រចេះ​ ឯកឧត្តម​ ជាក់​ ម៉េ​ង​ហ៊ា​ង​ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការ​ ប្រារ​ព្ឋ​ទិវា​ជាតិ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ បាន​មាន​ប្រសាសន៍​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​គ្នា​ ចូលរួម​ទប់ស្កាត់​ បង្ការ​ ការពារ​គ្រប់ពេល​កាល​:​ទេស​:​ ។​ ពិសេស​ទៀត​នោះ​ ឯកឧត្តម​អភិ​ បាល​រង​ខេត្ត​ បាន​ជម្រុញ​ឱ្យ​នគរបាល​ជំនាញ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ត្រៀម​សម្ភារៈ​ឱ្យ​ បាន​គ្រប់គ្រាន់​ ដើម្បី​ត្រៀម​សង្គ្រោះ​នៅ​រាល់​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​ ដែល​និង​បាន​កើត​ មាន​ឡើង​ឱ្យទាន់​ពេលវេលា​៕​

ចំនួនអ្នកទស្សនា

    20591317

  • ថ្ងៃនេះ3881
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33711
  • ខែនេះ148861
  • ឆ្នាំនេះ148861
  • សរុប20591317