ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ ហ៊ុន ជា បានលើកឡើង ក្នុងបណ្តាញសង្គមថា៖សូមនៅអោយឆ្ងាយពីគ្រឿងញៀន នឹងនិយាយថាទេ ចំពោះគ្រឿងញៀន "ពូសង្ឃឹមថា " សញ្ញាឃើញ " មួយនេះ នឹងធ្វើអោយក្មួយៗ នៅអោយឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនមិនអាចអោយក្មួយៗ មានអនាគតល្អជាដាច់ខាត គឺវាមានតែបំផ្លាញអនាគត នឹងអាយុជីវិតរបស់ក្មួយៗ។
ហើយពូសង្ឃឹមថា ក្មួយទាំងអស់គ្នាដែលមិនធ្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀនសូមកុំសាកល្បង នឹងចង់ដឹងពីវាអីហើយបើមានពេលទំនេរ សូមក្មួយៗ ប្រើពេលវេលាសំរាប់សិក្សាបន្ថែម នឹងជ្រើសរើសកីឡាដើម្បីសុខភាពនឹងអនាគតល្អសំរាប់ខ្លួនឯង។
ការលើកឡើងរបស់ លោក ឧត្តមសេនីយ៍ ហ៊ុន ជា ធ្វើអោយសាធារណៈជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការគាំទ្រយ៉ាងច្រើនតាមរយៈ Like Comment & Shares ៕
គួបញ្ជាក់ផងដែរការលើកឡើងបែបនេះ បន្ទាប់ពី កងកម្លាំងចម្រុះរាជធានីភ្នំពេញ បានចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនជនសង្ស័យអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកាំភ្លើងខ្លី១ដើម៕ ដោយលាង ម៉េងឡា