រថយន្ត​ធុន​ធំ​របស់​កង​ដឹក​ជញ្ជូន​\"​ឆ​.​ន​\"​ បុក​ចូល​ផ្ទះ​ប្រជា​ពល​ រដ្ឋ​ និង​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​

27-February-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ រថយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​មួយ​គ្រឿង​ដែល​បិទ​ស្លាក​សញ្ញា​"​កង​ដឹក​ជញ្ជូន​ ឆ​.​ន​"​ បាន​បោល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល​ នៅ​ថ្ងៃ​ពុធ​ ៨​រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោ​២៤​នឹង​៣៥​នាទី​ នៅ​ចំណុច​ស្តុ​ប​ចំការ​ដូង​ ចូល​សាលា​កសិកម្ម​ ស្ថិត​ត​នៅ​ក្នុងភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ ពណ៌​ស​ ខៀវ​ ពាក់​ស្លាក​លេខ​តាកែវ​ ៣A-១៩៥៩​ បិទ​ស្លាក​សម្គាល់​”​កង​ដឹក​ជញ្ជូន​ ឆ​.​ន​”​ (​អ្នកបើកបរ​ពុំ​ស្គាល់​អត្ត​សញ្ញា​ណា​)​ បើកបរ​ពី​លិចទៅ​កើត​ ពេល​មក​ដល់​កន្លែង​ហេតុ​រថយន្ត​រេ​ចង្កូត​បុក​ចូល​ផ្ទះ​តែ​ម្តង​ ។​
​ចំណែក​ផ្ទះ​ ឈ្មោះ​ប៉ែន​ សុខ​លី​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​ជាងកាត់សក់​ មាន​ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​(​ម្ចាស់ផ្ទះ​គាត់​មិន​សហការ​ជាមួយ​សម្ថ​ត​កិច្ច​មិន​ប្រគល់​រថយន្ត​អោយ​សមត្ថកិច្ច​)​។​
​មូលហេតុៈ​មក​ពី​ភាគី​រថយន្ត​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។​ សម្ភារៈ​ខូចខាត​ រថយន្ត​និង​ផ្ទះ​រង​ការ​ខូចខាត​ធ្ងន់​។​

​សូម​បញ្ជាក់​ថា​ រថយន្ត​របស់​"​កង​ដឹក​ជញ្ជូន​ ឆ​.​ន​"​ តែងតែ​បង្ក​គ្រោះថ្នាក់​ជា​ញឹក​ញ៉ាប់ៈ​ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​ ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៧​ ត្រង់​ចំនុច​មុខ​រោងចក្រ​ទឹកកក​ ភូមិ​ទី​៨​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ដឹក​ទំនិញ​ របស់​ឧកញ៉ា​ម្នាក់​មាន​ឥទ្ធិពល​ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​និង​រថយន្ត​ (​កង​ដឹក​ជញ្ជូន​ ឆ​.​ន​)​។​

​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​មាន​បិទ​ស្លាក​សញ្ញា​ជាប់​ទ្វា​ដាក់​ថា​(​កង​ដឹក​ជញ្ជូន​ ឆ​.​ន​)​ សង្ស័យ​អ្នក​បើក​ងងុយដេក​បាន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​អោយ​រង​ការ​ ខូចខាត​ចំនួន​០៤​កង់​ អ្នក​បើករថយន្ត​កេ​ច​ខ្លួន​បាត់​ក្រោយ​ពី​បង្ក​។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៣​និង​១៥​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​ នៅ​ចំណុច​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​រថយន្ដ​មួយ​គ្រឿង​ដឹកស្រូវ​ពេញ​របស់​កង​ដឹក​ជញ្ជូន​ ឆ​.​ន​ បើក​វ៉ា​ជែង​គ្នា​រ៉េ​ចង្កូត​ឡើង​លើ​សួនច្បារ​ ពុះ​ ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​ដាច់​ការ​ឡេ​កង់​ទៅ​មុខ​លែង​រួច​ក្រោយ​កើតហេតុ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។​
​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​ ៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​មុខ​ផ្ទះ​ (​សៅ​វណ្ណ​ លក់​ភេ​ជ្ជៈ​គ្រប់មុខ​)​ ស្ថិត​នៅ​ក្នុងភូមិ​មង្គល​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

​រថយន្ត​កង​ដឹក​ជញ្ជូន​ ឆ​.​ន​ ប្រភេទ​យី​ឌុ​ប​១​គ្រឿង​ ដឹក​ត្រី​ពី​វៀតណាម​ចូល​មក​កម្ពុជា​ពេញ​រថយន្ត​ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ ហើយ​លើស​ទម្ងន់​ផង​ដែរ​នោះ​ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​រថយន្ត​កូរ៉េ​១​គ្រឿង​ ចំណុះ​១​តោន​កន្លះ​ ដែល​បម្រុង​បើក​ឆ្លងផ្លូវ​ បណ្តាល​ឲ្យ​រង​នូវ​ការ​ខូចខាត​យ៉ាងដំណំ​ តែ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ និង​៤០​នាទី​យប់​ ថ្ងៃ​សុក្រ​ ១​រោច​ ខែ​ផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​.២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង​ ទល់មុខ​កុងស៊ី​កាប់​ជ្រូក​ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៥​ សង្កាត់​ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ៕


ចំនួនអ្នកទស្សនា

    20590967

  • ថ្ងៃនេះ3531
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33361
  • ខែនេះ148511
  • ឆ្នាំនេះ148511
  • សរុប20590967