ប៉ៃលិន៖ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្រាវជ្រាវជាក់ស្តែង កាលពីរសៀលថ្ងៃទី
២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ យ៉ន ឬទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចំការ និងទី២-ឈ្មោះ ឈឺន គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ អ្នកបច្ចុប្បន្នទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកកចំនួន៣០កញ្ចប់) ០១កញ្ចប់ធំ និង ២៩កញ្ចប់តូច ទំងន់ ៤,៧៦ក្រាមថ្លឹងទាំងថងប្លាស្ទិច, ឧបករណ៍សម្រាប់ជក់ មួយចំនួន។
បច្ចុប្បន្នកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាននាំខ្លួនជនសង្ស័យខាងលើ ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ៕